Connect with us

ព័ត៌មានជាតិ

ច្បាស់​ហើយ​ គ្រោង​សាងសង់ស្ពានអាកាសថ្មីមួយទៀត​ ​នៅច្រមុះជ្រូក​ក្បាលថ្នល់

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសថ្មីមួយទៀតនៅ ច្រមុះជ្រូកក្បាលថ្នល់ ដើម្បី​សម្រួលចរាចរ​ខណៈដែលតំបន់នេះនៅ តែប្រឈមការកកស្ទះចរាចរ បើទោះបីរដ្ឋបាលរាជធានីភ្នំពេញធ្វើការកែសម្រួលប្រព័ន្ធសារាចរជាច្រើនលើក រហូតសុំគោលការណ៍ទៅ រាជរដ្ឋាភិបាលយកក្រាស់សាំងសូគីមិចចេញពីច្រមុះជ្រូកក្បាលថ្នល់នេះថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមើលឃើញពីការកកស្ទះចរាចរ នៅ តែជាបញ្ហាដោះស្រាយមិនទាន់បានប្រសើរនៅ​ឡើយនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្កើតជាគម្រោងថ្មីមួយទៀត នោះគឺការស្ថាបនាស្ពានអាកាសថ្មីមួយទៀតនៅ ច្រមុះជ្រូកក្បាលថ្នល់នេះតែម្តង។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ឲ្យ​ដឹងថា គម្រោងនៃការស្ថាបនា​ស្ពានអាកាសថ្មីមួយទៀតនៅ ច្រមុះជ្រូកក្បាល​ថ្នល់នេះ ប្លង់នៃគម្រោងបានបង្កើតរួចហើយ។ តែអ្វីដែលជាបញ្ហាប្រឈមនោះគឺផលប៉ះពាល់ច្រើនមែនទែន មិនថានៅលើដីឬនៅក្រោមដីនោះទេ ដែលតម្រូវ​ឲ្យ​មានការដោះស្រាយជាមុនសិន ទើបឈានទៅ ដល់ការស្ថាបនាស្ពានអាកាសថ្មីនេះបាន។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់​ឲ្យ​កម្ពុជាថ្មី​ដឹង​នៅល្ងាចថ្ងៃទី១៦ ធ្នូនេះថា ក្រុមអ្នកជំនាញបានកំពុងធ្វើតេស្តផលប៉ះពាល់ក្រោមដី សម្រាប់គម្រោងសាងសង់ស្ពានអាកាសថ្មីនេះហើយ។

ដោយមើលឃើញបញ្ហាចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសុំគោលការណ៍ទៅ រាជរដ្ឋាភិបាល ដើម្បីសុំ​យកការ៉ាសសាំងសូគីមិចចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូរទៅ កាន់ទីតាំងផ្សេង ដើម្បីសម្រួលប្រព័ន្ធចរាចរណ៍នៅ តំបន់នេះឱ្យកាន់តែប្រសើរឡើង ជាមួយការពង្រីកផ្លូវព្រះមុន្នីវង្សអោយបានបីគន្លងនិងផ្លូវលេខ២៧១ បីគន្លងថែមទៀតផង។ តែបញ្ហាចរាចរនៅ តំបន់នេះក៏នៅ តែជាបញ្ហាដោះស្រាយ​មិនទាន់បានល្អប្រសើរនូវឡើយ ដែលតម្រូវ​ឲ្យ​មានការសាងសង់ស្ពានអាកាសថ្មីមួយទៀតនៅ តំបន់ច្រមុះជ្រូកក្បាល​ថ្នល់នេះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានជាតិ១៩ នាទីutes មុន

សម្ដេចធិបតី និងលោកជំទាវ រ៉ាប់រងការព្យាបាលពលការិនី បាក់កែងជើង ព្រោះរញ្ជួយដីនៅថៃរហូតដល់ជាសះស្បើយ

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ទីបំផុត! លោក ឌួង ឆាយ ប្រគល់កូនស្រី ទៅឲ្យអតីតភរិយា តាមកាលកំណត់របស់អាជ្ញាសាលា

យឹម តាស្រង់
ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឹម តាស្រង់ ចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ចុះពិនិត្យស្ថានភាពនៅ«ម២» ដើម្បីត្រៀមឧបត្ថម្ភប្រាក់ជូនស្រ្តីមានផ្ទៃពោះជាប់ឃុំ និងកូនឱ្យចំគោលដៅ

Sokha Hotels

ព័ត៌មានពេញនិយម