ព័ត៌មានជាតិ
គ្រោងឲ្យសិក្សាផ្លូវដែកថ្មីពីប៉ោយប៉ែតមកសៀមរាប និងមួយខ្សែទៀតទៅបាវិត
រាជរដ្ឋាភិបាលកម្ពុជា បានលើកពីគម្រោងឲ្យពិនិត្យលទ្ធភាពសិក្សាបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែតទៅ ខេត្តសៀមរាបឆ្ពោះទៅ ខេត្តកំពង់ធំនិងរាជធានីភ្នំពេញ និងមួយខ្សែទៀតតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិត ព្រំដែនប្រទេសវៀតណាម។
ក្រៅ ពីលើកគម្រោងឲ្យសិក្សាសាងសង់ខ្សែផ្លូវដែកថ្មី រដ្ឋាភិបាលជំរុញឲ្យមានការអភិវឌ្ឍផ្លូវដែកដែលមានស្រាប់ចំនួនពីរខ្សែឲ្យប្រែក្លាយទៅ ជាផ្លូវដែកល្បឿនលឿន។
បើតាមប្រមុខរដ្ឋាភិបាលលើកក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញនេះបានបញ្ជាក់ថា ការជំរុញឲ្យសិក្សាបន្ថែមខ្សែផ្លូវដែកថ្មីពីក្រុងប៉ោយប៉ែតទៅ ខេត្តសៀមរាបឆ្ពោះទៅ ខេត្តកំពង់ធំនិងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតព្រំដែនប្រទេសវៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូន សំដៅ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
គួរបញ្ជាក់ថា កម្ពុជាមានផ្លូវដែកពីរខ្សែទិសដៅ ពីរាជធានីភ្នំពេញទៅ ខេត្តព្រះសីហនុ និងមួយខ្សែទៀតពីរាជធានីភ្នំពេញទៅ ក្រុងប៉ោយប៉ែត ដែលតាមផែនការរបស់រដ្ឋាភិបាលនឹងប្រែក្លាយជាផ្លូវដែកល្បឿនលឿន។
រដ្ឋាភិបាលបានផ្តល់សិទ្ធិដល់ Royal Railways ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Groupសម្រាប់ការគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍផ្លូវដែក។
យ៉ាងណាតាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន កន្លងទៅ នេះបានអនុញ្ញាតឲ្យក្រុមហ៊ុន China Railway International Group ធ្វើការសិក្សាលទ្ធភាពលើផ្លូវដែករវាងរាជធានីភ្នំពេញទៅ ទីក្រុងបាវិតក្នុងខេត្តស្វាយរៀង ដែលមានព្រំប្រទល់ជាប់នឹងខេត្តតៃនិញ ប្រទេសវៀតណាម៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ