Connect with us

ព័ត៌មានជាតិ

រដ្ឋនឹងពិនិត្យលទ្ធភាព សិក្សាអភិវឌ្ឍផ្លូវដែក ដែលមានស្រាប់ឲ្យក្លាយទៅជា ផ្លូវដែកល្បឿនលឿន

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា​ នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជា ដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ឲ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងបន្តថា ការពិនិត្យលទ្ធភាពសិក្សានោះ គឺជាពិសេសការភ្ជាប់ផ្លូវដែក ទិសដៅរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ និងទិសដៅពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូន សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម