ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសតាមចាប់ខ្លួន អ្នកបើកបរគ្រឿងចក្រ ដែលឈូសឆាយដីព្រៃរបស់រដ្ឋ
ដីព្រៃរបស់រដ្ឋ ស្ថិតក្នុងតំបន់គម្របព្រៃឈើឆ្នាំ ២០០២ មួយកន្លែង ត្រូវបានជនល្មើសមួយក្រុម បានយកគ្រឿងចក្រ ប្រភេទអេស្ការវ៉ាទ័រចំនួន ២គ្រឿងទៅឈូសឆាយ និងកាស់កាយដីយ៉ាងអនាធិបតេយ្យ។
សកម្មភាពកាប់កាយបំផ្លាញដីព្រៃរដ្ឋ ដែលត្រូវបានការពារដោយច្បាប់នេះ ត្រូវមន្ត្រីផ្នែករដ្ឋបាលព្រៃឈើសហការជាមួយ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ចុះស្រាវជ្រាវ រុករក និងបង្ក្រាបបទល្មើសព្រៃឈើ ប្រទះឃើញនៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នៅចំណុចជើងភ្នំខាងក្រោយវត្តសំរុង ស្ថិតនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ពេលក្រុមសមត្ថកិច្ច ចុះទៅដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញមានគ្រឿងចក្រអេស្កាវ៉ាទ័រចំនួន ២គ្រឿង បានធ្វើសកម្មភាពគាស់កកាយដីព្រៃរបស់រដ្ឋ (ដីគម្របព្រៃឈើ ឆ្នាំ២០០២) នៅជើងភ្នំក្នុងភូមិសាស្ត្រខាងលើ នៅលើទីតាំងដី ២កន្លែងផ្សេងគ្នា ពេលនោះអ្នកបើកបរគ្រឿងចក្រទាំងនោះ បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគ្រឿងចក្រអេស្កាវ៉ាទ័រ ២គ្រឿង នៅកន្លែងកើតហេតុ។
សូមជម្រាបថា ចំពោះទីតាំងដីជម្រាលភ្នំនេះ បើតាមមន្ត្រីជំនាញ បាននិយាយថា ប្រសិនបើរងការគាស់កកាយបំផ្លិចបំផ្លាញ នឹងធ្វើឲ្យមានការជន់លិចភូមិដ្ឋាន របស់ប្រជាពលរដ្ឋ ដែលរស់នៅផ្នែកខាងក្រោម ហើយនឹងបង្កបញ្ហាជាច្រើនទៀត នាពេលខាងមុខ។
បច្ចុប្បន្នគ្រឿងចក្រអេស្កាវ៉ាទ័រទាំង ២គ្រឿ ត្រូវបានដឹកយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ និងស្វែងរកចាប់ខ្លួនជនល្មើស គាស់កកាយដីព្រៃរបស់រដ្ឋ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ស៊ុយ ចាន់ធា






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់