Connect with us

ព័ត៌មានជាតិ

១០ កន្លែង​ ល្បី​បំផុត​​​​នៅ​ខេត្ត​តាកែវ ភ្ញៀវទេសចរ​មិន​គួរ​​រំលង

បានផុស

នៅ

ជា​ខេត្ត​ចំណាស់​មួយ​នៅ ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ ខេត្ត​តាកែវ​មាន​តំបន់​រមណីយដ្ឋាន​ទាំង​ធម្មជាតិ​និង​ប្រវត្តិ​សាស្រ្ត​ជា​ច្រើន​កន្លែង​សម្រាប់​ភ្ញៀវ​ទស្សនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅ​ ពី​រមណីយដ្ឋាន​ល្បី​ៗ​ដែល​ភ្ញៀវ​ទេសចរណ៍​ស្គាល់​ជា​ទូទៅ​ ដូចជា​ទន្លេ​បាទី ភ្នំ​តាម៉ៅ ក៏​ដូចជា​ភ្នំ​ជីសូរ្យ បើ​តាម​មន្រ្តី​ទេសចរណ៍​ខេត្ត​តាកែវ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ទូទាំង​ខេត្ត​មាន​រមណីយដ្ឋាន​ទេសចរណ៍ ១០ កន្លែងដែល​ពេញនិយម​ហើយ​ភ្ញៀវ​តែងតែ​ទៅ លេង​ច្រើន​។ រមណីយដ្ឋាន​ទេសចរណ៍​ទាំង ១០ កន្លែង​មាន​ឈ្មោះ​ដូចជា៖

-រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ​និង​ធម្មជាតិ ភ្នំដា

-រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ​និង​ធម្មជាតិ ភ្នំ​ប៉ាយង់កោ

-រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ​និង​ធម្មជាតិ ភ្នំ​ជីសូរ្យ

-រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ​និង​ធម្មជាតិ ភ្នំ​តាម៉ៅ

-រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ​និង​ធម្មជាតិ ទន្លេ​បាទី

-រមណីយដ្ឋាន​ទេសចរណ៍ និង​ធម្មជាតិ ជ្រោះ​ផ្អោក

-រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ ភ្នំ​ខ្លែង

-រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ ភ្នំ​ជីតាពេជ្រ

-រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កែច្នៃ កំពូលពេជ្រ

-រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កែច្នៃ ត្រីមាស

ខេត្ត​តាកែវ​ក៏​មាន​សារមន្ទីរ​ចំនួន​ពីរ​គឺ​ “សារមន្ទីរ​ខេត្ត​តាកែវ” និង “សារមន្ទីរអង្គរបុរី” ដែលមាន​តម្កល់ និង​ថែរក្សា​វត្ថុបុរាណ​ប្រមូល​បាន​ពី​ទី​ទួល និង​ប្រាសាទ​បុរាណ​នានា ដើម្បី​ឲ្យ​មហាជន ភ្ញៀវ​ជាតិ​អន្តរជាតិ អាច​ចូល​ទស្សនា​និង​សិក្សា​ស្វែង​យល់​បន្ថែម​អំពី​ស្នាដៃ​សិល្បៈ​របស់​បុព្វបុរស​ខ្មែរ​។

ក្រៅ​ ពីនេះ ខេត្ត​តាកែវ​ក៏​មាន​សេសសល់​សំណង់​ប្រាសាទ​បុរាណ​អាយុកាល​រាប់​ពាន់​ឆ្នាំ​ជាច្រើន​កន្លែង​ទៀត ដែល​ខ្លះ​នៅ​សល់​តែ​ស្លាកស្នាម ខ្លះ​បាក់បែក​សល់​រូបរាង​ខ្លះៗ និង​មណ្ឌល​ឧក្រិដ្ឋកម្ម​មួយ​កន្លែង​នា​សម័យ​ខ្មែរ​ក្រហម៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១១ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១២ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម