Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ២៨០ គ្រួសារ នៅ​ស្រុកគាស់ក្រឡ ទទួលវិញ្ញាប័នបត្រ​កាន់កាប់​ដីធ្លីស្របច្បាប់

បានផុស

នៅ


ខេត្តបាត់ដំបង÷ ប្រជាពលរដ្ឋ ២៤០ គ្រួសារ បានថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុន សែន ដែលបាន​ចាត់​ក្រុម​ការងារ​ដោះស្រាយជូនប្រជាពលរដ្ឋ ដោយ​ផ្តល់​ដីធ្លី​កាន់កាប់ស្រប​ច្បាប់ ដើម្បីប្រកបមុខរបរចិញ្ចឹមគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋ ខណះដែលលោក សុខ លូ អភិបាលខេត្តបាត់ដំបងនៅ ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២១​បាន​ចុះចែកវិញ្ញាបនបត្រស្របច្បាប់ដល់ពលរដ្ឋ​ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងដល់ម្ចាស់កម្មសិទ្ធិចំនួន ២៨០គ្រួសារស្មើនឹង៣៤៩ក្បាលស្មើជាង ១ ០០០ហិចតា។

លោក សុខ លូ បានមានប្រសាសន៍ថា រដ្ឋាភិបាល​បាន​សម្រេចក្នុងការប្រគល់ដីជូនប្រជាពលរដ្ឋឲ្យជាម្ចាស់កម្មសិទ្ធិពេញលេញ បន្ទាប់ពីធ្វើការវាស់វែងនិងចុះបញ្ជីទៅ តាមនីតិវិធីនៃច្បាប់។

លោកអភិបាលបានបន្តថា ចំពោះសន្លឹកវិញ្ញាណបនបត្រនេះមិនអាចមានការក្លែងបន្លំបានឡើយ ព្រោះនៅ លើសន្លឹកប័ណ្ណ​មានភ្ជាប់ជាមួយ QRCode ដែលគ្រាន់តែស្កេនភ្លាមចេញទិន្នន័យច្បាស់មកទាំងអស់ ទោះបីជាព្យាយាមបំផ្លាញសន្លឹកប័ណ្ណបំបាត់ភស្ដុតាងក៏ដោយ ក៏ទិន្នន័យមាននៅ ក្នុងប្រព័ន្ធកុំព្យូទ័រទាំងអស់។

លោកបានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិ ហើយ​នៅ តែបន្តឈូសឆាយរំលោភបំពានដល់ដីព្រៃ​ ដែលជាសម្បត្តិរបស់រដ្ឋឬដីដែលជាសម្បត្តិរបស់រដ្ឋបាលខេត្ត នឹង​ធ្វើការចាត់វិធានការទៅ តាមផ្លូវច្បាប់បើរកឃើញមេខ្លោងដោយមិនមានការលើកលែងឡើយ។ ក្រៅ ពីនេះលោកបានណែនាំដល់រដ្ឋបាលស្រុកជួយពិនិត្យ និង​រក្សាភ្នំធម្មជាតិឲ្យបាន ដើម្បីទុកដល់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋជាគោលដៅ ទេសចរណ៍នាពេលអនាគត។

លោកអភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានកម្មសិទ្ធិដីធ្លី សូមកុំយកដីទៅ លក់ដូរដើម្បីអាចប្រើប្រាស់ដីនេះក្នុងការដាំដុះដំណាំផ្សេងៗចិញ្ចឹមជីវិត និងផ្គត់ផ្គង់ក្នុងគ្រួសារព្រមទាំងអាចទុកបន្តដល់កូនចៅ ជំនាន់ក្រោយៗផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម