Connect with us

ព័ត៌មានជាតិ

រុស្ស៊ី ថា កម្ពុជាជាដៃគូប្រកបដោយទំនុកចិត្តទៅក្នុងតំបន់អាស៊ីអាគ្នេយ៍

បានផុស

នៅ

«រុស្ស៊ី លើកឡើងថា កម្ពុជាជាដៃគូប្រកបដោយទំនុកចិត្តទៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។ ការលើកឡើងនេះ បានធ្វើឡើងនៅនៅក្នុងជំនួបពិភាក្សាការងាររវាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយលោក Nikolai Patrushev លេខា​ធិការក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនាពេលនេះ ស្របពេលដែលទំនាក់ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេស វិស័យយោធា កំពុងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ក្នុងស្មារតីភាពមិត្តភាពជាប្រពៃណី ព្រមជាមួយនឹងការគោរពជឿទុកចិត្តគ្នា និងជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ លោក ក៏បានសម្តែងការសោកស្តាយផងដែរ ចំពោះការអាក់ខាននៃសកម្មភាពសហប្រតិបត្តិការក្នុងរយៈកាល ០២ ឆ្នាំកន្លងមកនេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដោយសង្ឃឹមថា ចាប់ពីពេលនេះតទៅ អ្វីៗនឹងអាចមានសន្ទុះដំណើរការឡើងវិញស្របតាមទិសដៅផែនការដែលបានដាក់ចេញ។

ចំណែក លោក Nikolai Patrushev បានបង្ហាញការពេញចិត្តចំពោះសក្តានុពលជាវិជ្ជមាននៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថា កម្ពុជាជាដៃគូប្រកបដោយទំនុកចិត្តទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ លោក ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនរបស់សហព័ន្ធរុស្ស៊ីក្នុងការជំរុញទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រឆាំងភេរវកម្ម សន្តិសុខព័ត៌មានអន្តរជាតិ និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។

ជាមួយគ្នា​នេះ នាយឧត្តមសេនីយ៍ Oleg Salyukov អគ្គមេបញ្ជាការកងទ័ពជើងគោករុស្ស៊ី និងជាសមាជិកគណៈប្រតិភូ បានអរគុណលោក ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងបានបញ្ជាក់អំពីការត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការនានា ជាពិសេស ការជួយដល់កងទ័ពជើងគោកកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សលើមុខជំនាញផ្សេងៗ។

គួរបញ្ជាក់ថា នេះ ជាជំនួបលើកទី២ រវាង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមួយលោក Nikolai Patrushev និង នាយឧត្តមសេនីយ៍ Oleg Salyukov បន្ទាប់ពីជំនួបលើកទី១ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងាររបស់លោក ហ៊ុន ម៉ាណែត នៅរដ្ឋធានីម៉ូស្គូ ក្នុងឆ្នាំ២០១៩ កន្លងទៅ។ នៅឆ្នាំ២០២២ ខាងមុខនេះ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏គ្រោងនឹងជួបគ្នាម្តងទៀត ដើម្បីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-រុស្ស៊ី ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញសន្ទុះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម