Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា ការផ្តល់ជំនួយដល់ឡាវ គឺជាការផ្តល់ជំនួយដល់បងប្អូន ដែលកំពុងមានសេចក្តីត្រូវការ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់ជំនួយជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ គឺជាការផ្តល់ជំនួយដល់បងប្អូន ដែលកំពុងមានសេចក្តីត្រូវការ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់បែបនេះ ទៅកាន់លោក Amphay Kindavong ឯករដ្ឋទូតឡាវប្រចាំនៅកម្ពុជា ដែលត្រូវបានអនុញ្ញាតឲ្យ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២១ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី។

នៅក្នុងជំនួបនោះលោក Amphay Kindavong ឯករដ្ឋទូតឡាវប្រចាំនៅកម្ពុជា បានជម្រាបជូនសម្ដេចតេជោ​ ថា លោកបានបំពេញបេសកម្មការទូតនៅកម្ពុជាជាង ៣ឆ្នាំមកហើយ។ ក្នុងរយៈពេលជាង ៣ ឆ្នាំមកនេះ លោកសូមគោរពថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ជូនចំពោះថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាផងដែរ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ធ្វើឲ្យការបំពេញបេសកកម្មកាទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យយ៉ាងធំធេង។

លោក Amphay Kindavong ក៏បានគោរពជម្រាប ជូនសម្ដេចតេជោហ៊ុនសែនថា រយៈពេលជាង ៣ឆ្នាំមកនេះ លោកបានសង្កេតឃើញថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមានការអភិវឌ្ឍជាលំដាប់ ក្នុងន័យនេះហើយដែលលោកសូមគោរពសម្ដែង ការអបអរសាទរជូនចំពោះប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាជា ពិសេសសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ជាមួយគ្នានោះដែរលោក Amphay Kindavong ក៏បានគោរពថ្លែងអំណរគុណ ចំពោះសម្ដេចតេជោផងដែរ ដែលបានផ្ដល់ជាជំនួយ ដល់ប្រជាជន និងរដ្ឋាភិបាលឡាវជាវ៉ាក់សាំង ជាឡាន ជាថវិកា រួមទាំងគ្រឿងបរិក្ខាពេទ្យផងដែរ។

លោកបានមានប្រសាសន៍ថា ប្រជាជន និងរដ្ឋាភិបាលឡាវ ពិតជាមានសេចក្តីរីករាយ និងដឹងគុណជាអនេកប្បការ។ ជាចុងក្រោយលោក Amphay Kindavong ក៏បានគោរពថ្លែង អំណរគុណជូនចំពោះសម្ដេចផងដែរ ហើយក៏បានសម្ដែងនូវការអបអរសាទរ ចំពោះជំនួបជ័យដែលទទួលបាន អំពីកិច្ចប្រជុំអាស៊ី-អឺរ៉ុប កន្លងមក ​និងបានជូនពរសម្ដេចតេជោ ឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ថែមទៀតនៅក្នុងការដឹកនាំអាស៊ាន ដែលកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២។

ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោក Amphay Kindavong ចំពោះពាក្យពេជ្រដ៏ល្អ ហើយក៏បានជម្រាបជូនលោក Amphay Kindavong ថា សម្ដេចសូមវាយតម្លៃខ្ពស់ចំពោះបេសកកម្មកាទូតរបស់លោក ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើការងារបានច្រើន ជាពិសេសចូលរួមចំណែក ក្នុងការពង្រីកពង្រឹងចំណងមិត្តភាព រវាងប្រទេសទាំងពីរ,កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធជំនួយ ដែលកម្ពុជាបានជូនទៅប្រជាជន និងរដ្ឋាភិបាលឡាវនោះ សម្ដេចតេជោមានប្រសាសន៍ថា នោះគឺជាជំនួយជួយដល់បងប្អូន នៅពេលដែលបងប្អូនមានការលំបាក និងសេចក្តីត្រូវការ។ ជាទីបញ្ចប់សម្តេចតេជោ ក៏បានជូនពរដល់លោក Amphay Kindavong ទទួលបានជោគជ័យជា បន្តបន្ទាប់ទៀត ក្នុងបេសកកម្មរបស់លោក៕

អត្ថបទ៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៦ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម