Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឧបនាយករដ្ឋមន្រ្តីថៃ ថា ក្នុងនាមប្រធានអាស៊ាន កម្ពុជានឹងខិត​ខំ​​​ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅ លោក ដុន ប្រាម៉ាត់វីណៃ (Don Pramudwinai) ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃថា ក្នុងនាមជាប្រធានប្ដូរវេនអាស៊ានឆ្នាំ ២០២២ កម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយបណ្តាប្រទេសសមាជិកទាំង ១០ និងដៃគូដទៃផ្សេងទៀត ដើម្បីចូលរួមកសាងសហគមន៍តំបន់ ឲ្យបន្តរក្សាសន្តិភាព វិបុលភាព និង​សុខដុមនីយកម្ម ព្រមទាំងធ្វើឲ្យអាស៊ាន ទៅជាគំរូ នៃកិច្ចសហប្រតិបត្តិការតំបន់។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រាប់លោក ដុន ប្រាម៉ាត់វីណៃ នៅក្នុងជំនួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី បន្ទាប់ពីលោករដ្ឋមន្រ្តីការបរទេសថៃរូបនេះ ចង់ដឹងអំពីទស្សនវិស័យរបស់សម្តេចតេជោ ក្នុងពេលដឹកនាំអាស៊ាន នៅឆ្នាំ ២០២២ខាងមុខ។

នៅក្នុងជំនួបនោះលោក ដុន ប្រាម៉ាត់វីណៃ បានគោរពពាំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខ ពីលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចារ ​ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងពាំនាំនូវការអបអរសាទរជូនពរសម្ដេចតេជោ ហ៊ុន សែន ដែលនឹងក្លាយទៅជាប្រធានអាស៊ាន នៅឆ្នាំក្រោយនេះ និងបានគោរពជូនពរសម្ដេចតេជោ ដឹកនាំអាស៊ានទទួលបានជោគជ័យ។

លោក ដុន ប្រាម៉ាត់វីណៃ ក៏បានអបអរសាទរចំពោះសម្ដេចតេជោ ដែលបានធ្វើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានដោយជោគជ័យ និងបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានជាង ៩០ភាគរយ។ ជាមួយនេះលោក ដុន ប្រាម៉ាត់វីណៃ បានអបអរសាទរ ចំពោះសម្ដេចតេជោ ដែលបានអភិវឌ្ឍន៍កម្ពុជាបានយ៉ាងឆាប់រហ័ស។ លោក ដុន ប្រាម៉ាត់វីណៃ ក៏បានគោរពសុំការស្វែងយល់ ពីសម្ដេចតេជោចំពោះទស្សនវិស័យ នៃការដឹកនាំអាស៊ាននៅឆ្នាំ ២០២២ខាងមុខ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ដុន ប្រាម៉ាត់វីណៃ ដែលបានពាំនាំនូវសារ របស់លោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចាន់អូចា និងបានជូនពរសម្ដេច។

សម្ដេចតេជោ ក៏បានជម្រាបជូនលោក ដុន ប្រាម៉ាត់វីណៃ ថា ក្នុងនាមជាប្រធានអាស៊ាននោះ គឺទី១. កម្ពុជានឹងខិតខំប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើយ៉ាងណាបើកសេដ្ឋកិច្ច-សង្គម និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន នៅក្នុងតំបន់អាស៊ាន។ ទី២. គឺពង្រឹងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិ​បត្តិការរវាងប្រទេសអាស៊ាន។ ទី.៣ សម្ដេចតេជោ ក៏បានជម្រាបជូនលោក ដុន ប្រាម៉ាត់វីណៃ នៅជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងនោះ គឺជំរុញការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួនតាមDOC, ជំរុញឲ្យប្រទេសពាក់ព័ន្ធ ធ្វើការចរចាគ្នា, ខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចបាននូវ COD។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាប្រធានប្ដូរវេនអាស៊ានឆ្នាំ ២០២២ កម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយបណ្តាប្រទេសសមាជិកទាំង ១០ និងដៃគូដទៃផ្សេងទៀត ដើម្បីចូលរួមកសាងសហគមន៍តំបន់ ឲ្យបន្តរក្សាសន្តិភាព វិបុលភាព និងសុខដុមនីយកម្ម ព្រមទាំងធ្វើឲ្យអាស៊ានទៅជាគំរូ នៃកិច្ចសហប្រតិបត្តិការតំបន់៕

ដោយ៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម