ព័ត៌មានជាតិ
បញ្ជូនខ្លួនបុរសម្នាក់ទៀត ទៅ តុលាការ ពីបទឈូសឆាយ ទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ធ
យោងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់អយ្យកាសាលាដំបូងខេត្តកំពង់ឆ្នាំងនៅ ព្រឹកថ្ងៃទី ១៦ ធ្នូឆ្នាំ២០២១ សមត្ថកិច្ចមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងចាប់ខ្លួនឈ្មោះ ម៉ៅ មន បញ្ជូនខ្លួនទៅ កាន់ខ្លួនអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា បុរសឈ្មោះ ម៉ៅ មន អាយុ ៤៩ឆ្នាំ ស្ថិតនៅ ភូមិទឹកចេញ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ឈ្មោះ ម៉ៅ មន ជាប់ពាក់ព័ន្ធករណីកាប់គាស់រុករានដីព្រៃឆ្ការដុត និងឈូសឆាយដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ យកដីធ្វើជាកម្ម សិទ្ធិដែលប្រព្រឹត្តនៅ ចំណុចព្រៃអាត ព្រៃស្អំ លេខនិយាម X ៤១៩៩១០ Y ១៣២១០៦០ ស្ថិតភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ ដោយបានធ្វើសកម្មភាពយកត្រាក់ទ័រឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃនរ៉ាល់អស់ទំហំ ៣ ហិកតា ៥៨៣។
សមត្ថកិច្ចបានបញ្ជាក់ថា កន្លងមកក៏មានជនសង្ស័យ២នាក់ ទៀតរស់ នៅ ក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាល ទឹក ស្រុកទឹកផុស ក៏ត្រូវបានសមត្ថកិច្ចនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងកសាងសំណុំរឿងបញ្ជូនទៅ កាន់សាលាដំបូងខេត្តកំពង់ឆ្នាំងរួចហើយពីបទ ធ្វើសកម្មភាពឈូសឆាយដីដែនជម្រកសត្វព្រៃភ្នំអស់ ១៤ ហិកតា ប៉ុន្តែមកដល់ពេលនេះពុំទាន់ឃើញ តុលាការខេត្តចាត់ការជនសង្ស័យទាំង ២នាក់ខាងលើនេះនៅ ឡើយ៕
អត្ថបទ៖ ឈៀង ថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់