ព័ត៌មានជាតិ
អាជីវករផ្សារបឹងកុកខេត្តកំពង់ចាមជាច្រើននាក់ចូលរួមពាក់ម៉ាសការពារជំងឺកូវីដ ១៩
ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ចាមកំពុងបានចូលរួមក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដនៅតាមសហគមន៍ និងនៅតាមទីប្រជុំជន ជាក់ស្ដែងនៅផ្សារបឹងកុកក្រុងកំពង់ចាម គណៈជីវករផ្សារធ្វេីការចុះផ្សព្វផ្សាយណែនាំអប់រំណែនាំ និងបានចែកម៉ាស់ ការដបអាកុលគ្រប់ច្រកចេញចូលក្នុងផ្សារក្នុងបង្កេីនការប្រុងប្រយត្ន៍ក៍ដូចការចូលរួមសហការជាមួយអាជ្ញាធរខេត្ត និងក្រសួងសុខាភិបាល ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លោកស្រី ឡុង ឆៃអ៉ី ប្រធានគណៈអាជីវករផ្សារបឹងកុកបានឲ្យដឹងថា ក្រោយពីមានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងដេីម្បីចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជម្ងឺកូវីដតាមសហគមន៍ ជាពិសេសបង្កេីនការទប់ស្កាត់បង្ការការពារ ដោយខាងគណៈអាជីវករបានចែកម៉ាស់ ដាក់ដកអាល់កុលតាមច្រកចេញចូល និងបានចុះផ្សព្វផ្សាយណែនាំពីវិធានការការពារជម្ងឺកូវីដ១៩ឲ្យបានខ្ជប់ខ្ជួន។ លោកស្រីបានបន្តទៀតថា ក្រោយពីមានលេចលឺព័ត៍មានក្លែងក្លាយបំពុលសង្គម ផ្សាយថាមានអ្នកដូរលក់ក្នុងផ្សារបឹងកុកកេីតជំងឺកូវីដ ១៩នេះ ទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋទូទាំងខេត្ត។ លោកស្រី ឆៃអ៉ី ក៍បានអំពាវនាវបន្ថែមដែរថា អ្នកលក់ដូរ ឬអាជីវករក្នុងផ្សារបឹងកុកពុំមានអ្នកណាកេីតឬឆ្លងជម្ងឺកូវីដ១៩ ពោលគែសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ស្តាប់តាមសេចក្តីព័ត៍មានរបស់អាជ្ញាធរខេត្តនិងជាពិសេសក្រសួងសុខាភិបាល។
គូសបញ្ជាក់ផងដែរថា រដ្ឋបាលសាលាខេត្តកំពង់ចាម ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រុញដល់មន្ត្រី អាជ្ញាធរក្រុង-ស្រុកទាំង១០ បង្កេីនការផ្សព្វផ្សាយ និងណែនាំពីការវិធានការពារទប់ស្កាត់ការឆ្លងរីករាលដាលតាមសហគមន៍ គឺធ្វេីយ៉ាងណាត្រូវឲ្យពលរដ្ឋចូលរួមសហការជាអាជ្ញាធរ ទាំងការរស់នៅ និងប្រកបមុខរបរប្រចាំថ្ងៃ៕
ហុង ម៉េងហៀ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ