Connect with us

ព័ត៌មានជាតិ

អាជីវករផ្សារ​បឹងកុកខេត្តកំពង់​ចាម​ជាច្រើននាក់​ចូលរួមពាក់ម៉ាសការពារជំងឺកូវីដ​ ១៩

បានផុស

នៅ

ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ចាមកំពុងបានចូលរួមក្នុងការទប់ស្កាត់​ ការឆ្លងរីករាលដាលជំងឺកូវីដនៅតាមសហគមន៍​ និងនៅតាមទីប្រជុំជន​ ជាក់ស្ដែង​នៅផ្សារបឹងកុកក្រុងកំពង់ចាម​ គណៈជីវករផ្សារធ្វេីការចុះផ្សព្វផ្សាយណែនាំអប់រំណែនាំ​ និងបានចែកម៉ាស់​ ការដបអាកុលគ្រប់ច្រកចេញចូលក្នុងផ្សារក្នុងបង្កេីនការប្រុងប្រយត្ន៍ក៍ដូចការចូលរួមសហការជាមួយអាជ្ញាធរខេត្ត​ និងក្រសួងសុខាភិបាល​ ដេីម្បីទប់ស្កាត់​ការឆ្លងរីករាលដាលជំងឺកូវីដ​១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​ ឡុង​ ឆៃអ៉ី​ ប្រធាន​គណៈ​អាជីវករផ្សារបឹងកុក​បានឲ្យដឹងថា​ ក្រោយពីមានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ និងដេីម្បីចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជម្ងឺកូវីដតាមសហគមន៍​ ជាពិសេសបង្កេីនការទប់ស្កាត់បង្ការការពារ​ ដោយខាងគណៈអាជីវករបានចែកម៉ាស់​ ដាក់ដកអាល់កុលតាមច្រកចេញចូល​ និងបានចុះផ្សព្វផ្សាយណែនាំពីវិធានការការពារជម្ងឺកូវីដ១៩ឲ្យបានខ្ជប់ខ្ជួន​។ លោកស្រី​បានបន្តទៀតថា​ ក្រោយពីមានលេចលឺព័ត៍មានក្លែងក្លាយបំពុលសង្គម​ ផ្សាយថា​មានអ្នកដូរលក់ក្នុងផ្សារបឹងកុកកេីតជំងឺកូវីដ ១៩នេះ​ ទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋទូទាំងខេត្ត។​ លោកស្រី ឆៃអ៉ី​ ក៍បានអំពាវនាវបន្ថែម​ដែរថា​ អ្នកលក់ដូរ​ ឬអាជីវករក្នុងផ្សារបឹងកុកពុំមានអ្នកណាកេីតឬឆ្លងជម្ងឺកូវីដ១៩​ ពោលគែសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ស្តាប់តាមសេចក្តីព័ត៍មានរបស់អាជ្ញាធរខេត្ត​និងជាពិសេសក្រសួងសុខាភិបាល។

គូសបញ្ជាក់ផងដែរថា​ រដ្ឋ​បាល​សាលាខេត្តកំពង់ចាម​ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានជម្រុញដល់មន្ត្រី​ អាជ្ញាធរ​ក្រុង-ស្រុកទាំង១០​ បង្កេីនការផ្សព្វផ្សាយ​ និងណែនាំពីការវិធានការពារទប់ស្កាត់ការឆ្លងរីករាលដាលតាមសហគមន៍​ គឺធ្វេីយ៉ាងណាត្រូវឲ្យពលរដ្ឋចូលរួមសហការជាអាជ្ញាធរ​ ទាំងការរស់នៅ​ និងប្រកបមុខរបរប្រចាំថ្ងៃ៕

ហុង ម៉េង​ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម