ព័ត៌មានជាតិ
ពិន័យម្ចាស់រណ្ដៅដី ៨ ទីតាំង ធ្វើអាជីវកម្មគ្មានអាជ្ញាប័ណ្ណ នៅខេត្តកណ្តាល
អាជ្ញាធរខេត្តកណ្តាលបានសម្រេចពិន័យ ម្ចាស់ទីតាំងអាជីវកម្មរណ្ដៅដីចំនួន ៨ ទីតាំង ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ដែលធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណ ជីកខុសបច្ចេកទេស និងដឹកលើសទម្ងន់។

ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី ១៦ ខែធ្នូ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថាក្រុមការងារចម្រុះខេត្ត បានចុះធ្វើការពិនិត្យ នៅរណ្ដៅដីចំនួន ០៨ ទីតាំង ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងបានរកឃើញថា ម្ចាស់ទីតាំងចំនួន ០៨ នេះ គ្មានអាជ្ញាប័ណ្ណ ជីកខុសបច្ចេកទេស និងដឹកលើសទម្ងន់ ត្រូវបានគណៈកម្មការចម្រុះ ធ្វើការផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។ លោកអភិបាលខេត្តបានណែនាំឱ្យម្ចាស់អាជីវកម្មរណ្ដៅដីចំនួន ៨ ទីតាំង ស្ថិតនៅស្រុកកណ្ដាលស្ទឹង ត្រូវតែបង់សួយសារចូលរដ្ឋ បង់ការផាកពិន័យ និងជួសជុលផ្លូវដែលទទួលរងការខូចខាតឡើងវិញ។

លោកអភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ មន្ត្រីជំនាញ ត្រូវធ្វើការសម្របសម្រួលជាមួយម្ចាស់អាជីវកម្ម ដើម្បីធ្វើអាជ្ញាប័ណ្ណជូនពួកគាត់ប្រកបដោយភាពរលូន និងឆាប់រហ័ស។


ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធ មិនត្រូវទារថ្លៃសេវាលើស ពីម្ចាស់អាជីវកម្មទាំងអស់ ហើយក្នុងករណីមានមន្ត្រីយកលើសថ្លៃសេវា លើការចេញអាជ្ញាប័ណ្ណ ស្នើដល់ម្ចាស់អាជីវកម្មត្រូវរាយការណ៍ជូនភ្លាម ដើម្បីចាត់វិធានការតាមច្បាប់។ ជាមួយគ្នានេះដែរ គណៈកម្មការចម្រុះ ត្រូវបន្តចុះពិនិត្យ ដល់ទីតាំងរណ្ដៅដី ទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល សំដៅពង្រឹងនូវអាជីវកម្មដឹកជញ្ជូនរ៉ែ ការធ្វើអាជីវកម្មដោយមានច្បាប់អនុញ្ញាត ការធ្វើតាមលក្ខខណ្ឌបច្ចេកទេសរ៉ែ និងបង្កើនបង់ពន្ធសួយសារចូលរដ្ឋ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ