ព័ត៌មានជាតិ
នាយកខុទ្ទកាល័យ សម្តេច ហ៊ុន សែន ស្នើសមត្ថកិច្ចចាត់វិធានការអ្នកយកឈ្មោះលោកទៅកាងរឿងវិវាទដីធ្លី
លោក ហូ សិទ្ធី នាយកខុទ្ទកាល័យ សម្តេច ហ៊ុន សែន បានស្នើឱ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ចំពោះជនដែលបានយកឈ្មោះរបស់លោកទៅកាងរឿងវិវាទដីធ្លីមួយករណីនៅក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរី។ នេះ បើយោងតាមលិខិតបំភ្លឺរបស់លោកជូនចំពោះសាធារជននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្នុងលិខិតនេះ លោកហូ សិទ្ធី បានសរសេរថា៖ «ខ្ញុំបាទឈ្មោះ ហូ សិទ្ធី មានតួនាទី ជានាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចកម្ពុជា សូមធ្វើការបំភ្លឺជូនសាធារណមតិ ជាពិសេស ប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកថា នៅព្រឹកថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២១នេះ ចន្លោះម៉ោង ៧ ដល់ម៉ោង ៨ព្រឹក ខ្ញុំបាទ មានការភ្ញាក់ផ្អើលដោយបានឃើញលើទំព័ ហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ ដែលបានសរសេរអំពីរឿងវិវាទដីធ្លីមួយករណីនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយនិយាយថា ឈ្មោះ ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលមណ្ឌលគីរី ដែលជាចៅក្រមកាន់សំណុំរឿង បានយកឈ្មោះខ្ញុំបាន ទៅដាក់ការគៀបសង្កត់បង្ខំឲ្យម្ចាស់ដី ដែលមានរឿងចែកដីទៅឲ្យបក្ខពួករបស់ខ្លួនឈ្មោះ ស្រេង វុទ្ធា ព្រះរាជអាជ្ញារង ខេត្តសៀមរាប ដើម្បីជាថ្នូរ និងការបញ្ចប់រឿង និងដោះលែង មានសេរីភាពវិញ»។

លោក បានបញ្ជាក់ថា លោកមិនដែលស្គាល់មុខមាត់ និងឈ្មោះ ទៀង សុថា ឬស្រេង វុទ្ធា ហើយក៏មិនដឹង ថាម្ចាស់ដីដែលត្រូវជាចោទនោះ ឈ្មោះអ្វីផងដែរទេ។ លោក បានបន្តទៀតថា លោកមានការស្អប់ខ្ពើមបំផុតចំពោះមនុស្សទុច្ចរិត និងស្មោកគ្រោកដែលប្រព្រឹត្តនូវអំពើថោកទាប ដោយ បង្កូចកេរ្ដិ៍ឈ្មោះរបស់មនុស្សដែលគេមិនទាំងដែលស្គាល់ខ្លួនទៀតផង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអ្នកទាំងនេះ។ ជាមួយគ្នានេះ លោក ហូ សិទ្ធី ក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមច្បាប់ជាធរមានចំពោះមនុស្សបែបនេះឲ្យបានម៉ឺងម៉ាត់៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?