ព័ត៌មានជាតិ
លោក គួច ចំរើន សើ្នឲ្យឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កៀរគរក្រុមអ្នកវិយោគ និងទេសចរមកខេត្តព្រះសីហនុឲ្យបានច្រើន
អភិបាលខេត្តព្រះសីហនុស្នើសុំប្រទេសឥណ្ឌូនេស៊ីជួយកៀរគរក្រុមអ្នកវិយោគ និងអ្នកទេសចរណ៍មករកស៊ី នៅក្រុងព្រះសីហនុ ឲ្យមានចំនួនកាន់តែច្រើនថែមទៀត។ នេះការលើកឡើងរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០២១ ជាមួយលោក Sudirman Haeseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

ក្នុងឱកាសទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងគណៈប្រតិភូ លោក អភិបាលខេត្តព្រះសីហនុ បានជម្រាបជូនពីសក្ដានុពល និងភូមិសាស្ត្ររបស់ខេត្ត ផ្តល់ឱកាសទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ។ នៅក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្ដេចព្រះបរមរតនកោដ្ឋ សម្តេចនរោត្តមសីហនុ បានកសាងកំពង់ផែទឹកជ្រៅ ជាសក្តានុពលក្នុងការដឹកជញ្ជូនទំនិញចេញចូលប្រមាណជា ៧០ភាគរយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទោះបីឆ្នាំ ២០២០ និង ២០២១ ពិភពលោកក៏ដូចជាកម្ពុជាជួបនឹងវិបត្តិកូវីដ-១៩ វិស័យដឹកជញ្ជូនតាមកំពង់ផែ ខេត្តព្រះសីហនុ មិនមានផលប៉ះពាល់នោះទេ ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានធ្វើការអភិវឌ្ឍជំហាននៅឆ្នាំ២០២៥ អាចឱ្យនាវាមានជម្រៅទឹក ១៤,៥០ម៉ែត្រ ចូលចតបាន ធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹកអាចប្រកួតប្រជែងជា មួយប្រទេសក្នុងតំបន់។

តាមរយៈគោលនយោបាយបើកទីផ្សារអាស៊ានកាលពីឆ្នាំ២០១៥ ខេត្តព្រះសីហនុ បានរៀបចំខ្លួនបង្កើនការអភិវឌ្ឍយ៉ាងច្រើន រួមមានព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ត្រូវបានពង្រីកពី ៣E ទៅ ៤E អាចឱ្យយន្តហោះប្រភេទធំចុះចតបាន។ លោក គួច ចំរើន បានថ្លែងប្រាប់មន្ត្រីស្ថានទូតឥណ្ឌូនេស៊ីថា ការវិនិយោគលើអចលនៈទ្រព្យមានសកម្មភាពយ៉ាងខ្លាំងក្លា ក្នុងនោះក៏មានអ្នកវិនិយោគមកពីប្រទេសឥណ្ឌូនេស៊ីផងដែរ ដែលមានបុគ្គ លិក កម្មករឥណ្ឌូនេស៊ីមកធ្វើការនៅខេត្តព្រះសីហនុ ប្រមាណជា ៧,២០០នាក់ ហើយ ២,០០០នាក់ ស្នាក់នៅរយ:ពេលវែង ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ដោយសង្ឃឹមថា អ្នកវិនិយោគ និងអ្នកទេសចរណ៍ឥណ្ឌូនេស៊ីមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀតនៅពេលខាងមុខ។ លោកអភិបាលខេត្តបានជម្រាបប្រាប់មន្ត្រីប្រតិភូទៀតថា រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់គោលការណ៍អភិវឌ្ឍខេត្តព្រះ សីហនុ មានហេដ្ឋារចនាសម្ព័ន្ធ ពង្រីកឆ្នេរសមុទ្រ ការសាងសង់បន្ទប់ទឹកសាធារណៈ ចិញ្ចើមក្រានីត ដាំដើមឈើ ភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុប កាំម៉ារាសុវត្ថិភាព ។ល។ ខេត្តមាន ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ សាងសង់បានជាង ៧០ភាគរយ និងគ្រោងបញ្ចប់នៅខែ១០ ឆ្នាំ២០២២ខាង មុខ។ រាជរដ្ឋាភិបាល ក៏ជំរុញការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនមកកាន់ខេត្តព្រះសីហនុ និងអាចតភ្ជាប់ផ្លូវអាស៊ានផងដែរ កាន់តែផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនបានទាន់ពេលវេលា។


ជាការឆ្លើយតប លោក Sudirman Haeseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានថ្លែងអំណរគុណលោកអភិបាលខេត្តដែលបានផ្ដល់ឱកាសឱ្យរូបគាត់ នឹងគណៈ ប្រតិភូចូលជួបសំដែងការគួរសមស្វែងយល់អំពីសក្តានុពល សេដ្ឋ កិច្ចរបស់ខេត្តព្រះសីហនុ។ កាលពី ៣ឆ្នាំមុន រូបគាត់បានមកលេងម្តង ហើយមកពេលនេះ ខេត្តព្រះសីហនុមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា គោលបំណងមកទស្សនកិច្ចនាពេលនេះ គឺសម្តែងការគួរសមជាមួយអភិបាលខេត្ត និងជួបជាមួយអ្នកវិនិយោគ និងប្រជាជនឥណ្ឌូនេស៊ីដែលមកវិនិយោគ និងរកស៊ីទទួលទាននៅខេត្តព្រះសីហនុ ក្រោមដំបូលសន្តិ ភាព។ រូបលោកក៏បានទទួលបានព័ត៌មានថា មានពលរដ្ឋឥណ្ឌូនេស៊ី ១,០០០នាក់ បង្កផលលំបាកប៉ះពាល់ដល់ច្បាប់ និងអាជ្ញាធរខេត្តព្រះសីហនុ មានដូចជាគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ទាក់ទងនឹងការរីកចម្រើនលើវិស័យទេសចរណ៍ ឧស្សាហកម្ម បានផ្តល់ឱកាសដល់អ្នកវិនិយោគឥណ្ឌូនេស៊ីមកកាន់ខេត្តព្រះសីហនុ ។ ប្រទេសឥណ្ឌូនេស៊ី មានក្រុមហ៊ុន សហគ្រាសសាធារណៈ ដែលចង់ឈ្វែងរកកាវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចក្នុងខេត្តព្រះសីហនុ ផងដែរ ។

លោក ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានសំណូមពររដ្ឋបាលខេត្តព្រះសីហនុ ផ្តល់ព័ត៌មាននូវអ្វីដែលផ្តល់ឱកាសឱ្យអ្នកវិនិយោគ អ្នកទេសចរឥណ្ឌូនេស៊ីមកកាន់ខេត្តព្រះសីហនុ ម្យ៉ាងទៀតខេត្តព្រះ សីហនុ នៅខែមករា ឆ្នាំ ២០២២ ខាងមុខ នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន និងសូមអញ្ជើញឯកឧត្តមអភិបាល ខេត្តព្រះសីហនុទស្សនាពិព័រណ៍របស់ប្រទេសឥណ្ឌូនេស៊ីផងដែរ ។
ជាការឆ្លើយតប លោក អភិបាល ខេត្តព្រះសីហនុ ស្នើសុំឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីជួយបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ខេត្តព្រះសីហនុ និងវិនិយោគលើវិស័យសុខាភិបាល ព្រោះខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានការវិនិយោគលើវិស័យទេសចរណ៍ ឧស្សាហកម្ម កសិកម្ម ដូច្នេះតម្រូវការចាំបាច់នូវវិស័យសុខាភិបាលដែលមានស្តង់ដារសម្រាប់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ