Connect with us

ព័ត៌មានជាតិ

កូរ៉េខាងត្បូង បញ្ជូនអ្នកស្ម័គ្រចិត្តមកជួយអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ច សង្គម នៅកម្ពុជា

បានផុស

នៅ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា បានបញ្ជូនអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េមកកាន់ប្រទេសកម្ពុជាឡើងវិញ ដើម្បីចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍របស់ពួកគេធ្វើឱ្យប្រសើរឡើងនូវការរស់នៅ និងជីវភាពរបស់ប្រជាជន។ ម្យ៉ាងវិញទៀត ក៏ដើម្បីជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ការរិយាល័យ KOICA នៅកម្ពុជាជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការគ្រប់គ្រងការរីករាលដាលនៃមេរោគនេះបានយ៉ាងល្អ។ ដូច្នេះហើយ ទើបKOICA សម្រេចចិត្ដធ្វើការបញ្ជូនអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េចំនួន ៨នាក់ ត្រឡប់មកប្រទេសកម្ពុជាវិញ។ កម្ពុជា ជាប្រទេសដំបូងគេក្នុងចំណោមបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកដែលបានទទួលអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េ ក្រោយពីបានផ្អាកមួយរយៈពេល។ អ្នកស្ម័គ្រចិត្តដែលបានបញ្ជូនមកនាពេលនេះ នឹងត្រូវទៅបម្រើការងារស្ម័គ្រចិត្តរបស់ខ្លួននៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ដមួយចំនួនដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តកំពត នៅលើជំនាញអប់រំភាសាកូរ៉េ កុំព្យូទ័រ (ទូទៅ) និងគិលានុបដ្ឋាយិកា។ ពួកគេ នឹងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

កម្ពុជា បានខិតខំប្រឹងប្រែងនៅក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ និងសម្រេចបាននូវភាពជោគជ័យគួរជាទីមោទនដោយចំនួនករណីឆ្លងត្រូវបានធ្លាក់ចុះនៅទូទាំងប្រទេស។ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ជូនប្រជាជនប្រមាណជា ៨៨,៧២% នៃប្រជាជនសរុបរបស់ខ្លួន និងបានចាប់ផ្ដើមយុទ្ធនាការណ៍ចាក់ដូសជំរុញផងដែរ។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា អ្នកស្ម័គ្រចិត្តដែលបានបញ្ជូនមកនាពេលនេះ គឺពួកគេទទួលបានការចាក់វ៉ាក់សាំងពេញលេញ ដើម្បីធានាការអនុវត្តការងារស្ម័គ្រចិត្តប្រកបដោយទំនុកចិត្ត និងមានប្រសិទ្ធិភាព។

ការិយាល័យ KOICA នៅកម្ពុជា គឺជាទីភ្នាក់ងារអនុវត្តន៍កម្មវិធីអ្នកស្ម័គ្រចិត្តមួយរបស់ WFK ដែលជាកម្មវិធីបញ្ជូនអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េទៅទូទាំងពិភពលោក។ គិតមកដល់ខែធ្នូ ឆ្នាំ ២០២១នេះ KOICA បានបញ្ជូនអ្នកស្ម័គ្រចិត្ត និងទីបឹក្សាចំនួន ៧៧៧នាក់មកកាន់កម្ពុជា។ អ្នកស្ម័គ្រចិត្តដែលបានបញ្ជូនកន្លងមកបានបំពេញការងារជាមួយក្រសួងនានា និងស្ថាប័នថ្នាក់ក្រោមជាតិនៅកម្ពុជាទៅលើជំនាញផ្សេងៗគ្នា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៣ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម