ព័ត៌មានជាតិ
ស្អែកនេះ សម្តេចតេជោ នឹងអញ្ជើញសម្ពោធពហុកីឡដ្ឋានជាតិ មរតកតេជោ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ២០២១ ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡាដ្ឋាននៃហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ៥០០ថ្ងៃ នឹងប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយពីដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រនៃពិធីសម្ភោធវិមានពហុកីឡដ្ឋានជាតិមរតកតេជោនាថ្ងៃ ទី១៨ ខែធ្នូ ២០២១ស្អែកនេះ នឹងមានការចូលរួមរួមពីមហាជនក្នុងរង្វង់ ១៥,០០០ នាក់ ដោយមានការហែរជាក្បួនព្យុះហយាត្រារបស់ក្រុមកីឡាករ កីឡាការិនី និងការសម្តែងសិល្បៈផងដែរ ។

លោកអគ្គលេខាធិការ បានបន្ថែមថា នៅក្នុងផ្នែកនីមួយៗ គឺមានការទទួលខុសត្រូវខ្ពស់ទាំងផ្នែកសន្តិសុខ សណ្តាប់ឆ្នាប់ ជាពិសេស គឺលើផ្នែករៀបចំដែលមានចំនួនមនុស្សចូលរួមច្រើនជាង១ ម៉ឺននាក់ដែលនេះជាលើកដំបូងនៅក្នុងបរិបទជំងឺកូវីដ-១៩ ដោយត្រូវរៀបចំទុកជាមុនឱ្យបានល្អប្រសើរ រួមទាំង ការអនុវត្តនូវវិធានការសុវត្ថិភាពពីជំងឺកូវីដ-១៩។ លោក បានបន្តឲ្យដឹងថា ក្នុងពិធីត្រៀមសម្ពោធនេះ សម្តេចពិជ័យសេនា និងលោក ថោង ខុន បានអញ្ជើញចុះមកដឹកនាំដោយផ្ទាល់ ដោយបានជំរុញឱ្យស្មារតីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ធ្វើឲ្យអស់ពីចិត្ត ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ទទួលបានជោគជ័យ ហើយឆ្លើយតបនៅនឹងមហាកិត្តិយសជាតិ មហាកិត្តិយសនៃវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាមរតករបស់សម្តេចតេជោសម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ។
គួររំលឹកជូនថា កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានរៀបចំពិធីប្រគល់-ទទួល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន ។

វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងលោកប្រធានាធិបតីចិន ស៊ី ជីងពីង ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ «ខ្សែក្រវ៉ាត់និងផ្លូវ»ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់ចិន ក្នុងទឹកប្រាក់ប្រមាណ១៥០លានដុល្លារអាមេរិក។ សំណង់ប្រវត្តិសាស្ដ្រដ៏មហាអស្ចារ្យនេះ បានសាងសង់លើផ្ទៃដី ១៦,៤ហិកតា ផ្ទៃក្រឡាសំណង់អាគារ ៨៦,០០០ម៉ែត្រការ៉េដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៦ម៉ឺនកៅអី ហើយសមិទ្ធផលស្ដង់ដារអន្ដរជាតិនេះ នឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់ត្រៀមរៀបចំពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១១ ខែធ្នូ ២០២១ ក្នុងពិធីសម្ពោធផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែងបានចាត់ទុកថា វិមានពហុកីឡាដ្ឋានជាតិមរតកតេជោ នេះគឺជាកាដូរបស់លោក ស៊ី ជីនពីង ជូនចំពោះសម្តេច និងជាកាដូរបស់រដ្ឋាភិបាល និងប្រជាជនចិនជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទុកតកូនតជំនាន់ ។ សម្តេច បានគូសបញ្ជាក់ថា៖ «ត្រូវកត់ត្រាទុកថា ដំណាក់កាល “ព្រះមហាក្សត្រ នរោត្តម សីហមុនី នាយករដ្ឋមន្ត្រី ហ៊ុន សែន” ហ្នឹងនៅកម្ពុជា និងនៅចិនដំណាក់កាល ”ប្រធានាធិបតី Xi Jinping និងនាយករដ្ឋមន្ត្រី Li Keqiang” ព្រោះនេះជាដំណាក់កាលសំខាន់ដែលត្រូវកត់ត្រាទុកប្រវត្តិថា កើតឡើងក្នុងជំនាន់ណា» ៕
អត្ថបទ ៖ ណារី

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ