ព័ត៌មានជាតិ
ផ្អាកជាងមួយឆ្នាំ ជើងហោះហើរអន្ដរជាតិដឹកទេសចរដំបូង បានមកដល់ខេត្តសៀមរាប
សៀមរាប៖ នៅ វេលាម៉ោង០៩និង៤៥នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airline បានហោះហើរត្រង់មកកាន់ខេត្តសៀមរាប ដែលជាជើងហោះហើរអន្ដរជាតិដំបូងបង្អស់ បន្ទាប់ពីមានវិបត្តិជំងឺកូវីដ១៩ រយៈពេលជាងមួយឆ្នាំកន្លងមកនេះ។
ក្នុងកិច្ចដំណើរការហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប ក៏មានវត្តមានរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម សុខ សង្វា រដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមទាំងអ្នកមុខអ្នកការ បានអញ្ជើញទទួលស្វាគមន៍ភ្ញៀវអន្ដរជាតិទាំងនោះផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airline បានដឹកអ្នកដំណើរសរុប ៦៧នាក់ មកកាន់ខេត្តសៀមរាប និង អាចចាត់ទុកថា ជាទេសចរណ៍ដំបូងហើយមកកាន់ខេត្តសៀមរាប ចាប់ពីខែ មីនា ឆ្នាំ២០២០មក ដែលផ្ទុះវិបត្តិជម្ងឺកូវីដ១៩ជាសកល ។
តាមការបញ្ជាក់របស់លោក Alain Brun នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិទាំងបីរបស់ប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ដំណាក់កាលថ្មីនេះ ក្នុងកិច្ចបើកដំណើរការតភ្ជាប់អន្តរជាតិឡើងវិញ គឺជាជំហានវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។ ឱកាសនេះនឹងមិនអាចទៅរួចនោះទេ ប្រសិនបើអាជ្ញាធរកម្ពុជាមិនជ្រើសរើសសម្រាប់ការបើកដំណើរការឡើងវិញ។


មិនត្រឹមតែខេត្តសៀមរាបមានភ្ញៀវទេសចរណ៍កាន់តែច្រើន និងអះអាងជំហររបស់ខ្លួនថាជាគោលដៅ កម្សាន្ត និងវប្បធម៌កំពូលរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែអ្នកដំណើរក៏អាចធ្វើដំណើរបានយ៉ាងងាយស្រួលរវាងប្រទេសកម្ពុជា និងទីក្រុងអន្តរជាតិផ្សេងទៀត តាមរយៈបណ្តាញហោះហើរទូទាំងពិភពលោកដ៏ធំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ។ នេះជាជើងហោះហើរអន្តរជាតិលើកដំបូងមកកាន់ខេត្តសៀមរាប ចាប់តាំងពីខែមីនា ឆ្នាំ ២០២០មកត្រូវបានអាក់ខានដោយជម្ងឺកូវិដ១៩។
ការបើកដំណើរការឡើងវិញនៃសេវាកម្មនេះ នឹងជួយកសាងឡើងវិញនូវចរាចរណ៍ផ្លូវអាកាសរវាងប្រទេសទាំងពីរ បន្ទាប់ពីខែដ៏លំបាកដែលកើតចេញពីជម្ងឺរាតត្បាត ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅ អាកាសយានដ្ឋានអន្ដរជាតិសៀមរាប ឯកឧត្តម ទៀ សីហា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដោយសហការបានល្អក្នុងការរៀបចំទទួលអ្នកដំណើរនៅពេលនេះ។ ឯកឧត្តមបានបន្តថា អ្នកដំណើរនឹងតម្រូវឲ្យធ្វើតេស្តរហ័ស ហើយបើមានករណីអវិជ្ជមាន ពួកគេអាចធ្វើដំណើរដោយសេរីនៅក្នុងខេត្ត ឬ តាមបណ្ដាខេត្តក្រុងនានា រីឯអ្នកវិជ្ជមានតាមឧបករណ៍តេស្ដរហ័ស គឺត្រូវយកសំណាក ដើម្បីតេស្ដម៉ាស៊ីន PCR ដែលនឹងបញ្ជាក់រយៈពេល២ទៅ៤ម៉ោងបន្ទាប់។
ឯកឧត្តមអភិបាលខេត្ត ក៏មានសុទិដ្ឋិនិយមថា ការមកដល់របស់ភ្ញៀវទេសចរនៅ ពេលនេះ ជាសញ្ញាដ៏ល្អសម្រាប់សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចសៀមរាបឲ្យងើបឡើងវិញ។ ក្នុងនោះឯកឧត្តមក៏បានបង្ហើបឲ្យដឹងផងដែរថា នៅ ពេលឆ្លងឆ្នាំសកល២០២១ចូល២០២២ រដ្ឋបាលក្រុង ស្រុក បានសហការណ៍គ្នាធ្វើពិធីឆ្លងឆ្នាំ ដូចជា នៅរមណីយដ្ឋានសង្រ្កាន្តរយ ស្រុកវ៉ារិន ស្រុកប្រាសាទបាគង ក៏ដូចស្រុកមួយចំនួនទៀតផងដែរ។ ក្នុងនោះដែរឯកឧត្តមក៏ មានការបារម្ភពីកង្វះបន្ទប់ស្នាក់នៅ ដោយសណ្ឋាគារ ផ្ទះសំណាក់មួយចំនួន នៅមិនទាន់បានធ្វើការរៀបចំនៅឡើយ ដោយ មកដល់ពេលនេះ មានភ្ញៀវមួយចំនួនធំ បានធ្វើការកក់បន្ទប់ ដើមី្បមកចូលរួមឆ្លងឆ្នាំនៅលើទឹកដីប្រវត្តិសាស្ត្រមួយនេះ៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ