ព័ត៌មានជាតិ
មន្រ្តីជលផលកំពង់ចាមថា ទិន្នផលត្រីឆ្នាំនេះធ្លាក់ចុះបើធៀបនឹងឆ្នាំមុន
កំពង់ចាម៖ មន្រ្តីជំនាញខេត្តកំពង់ចាម លើកឡើងថា ទិន្នផលត្រីឆ្នាំនេះ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មានការធ្លាក់ចុះច្រើន មូលហេតុដោយសារកម្ពស់ទឹកទាប មិនហូរចូលតំបន់ទំនាបបឹងបួរព្រែកឡើយ។

លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានប្រាប់កម្ពុជាថ្មីថា ទឹកទន្លេមេគង្គខេត្តកំពង់ចាមឆ្នាំនេះ ឡើងយឺត និងមិនអាចហូរចូលតំបន់ទំនាបព្រែកបឹងបួរ ឬទីសុវត្ថិភាពជាជំរកត្រីពងពូជឡើយ ដែលធ្វើឲ្យត្រីមិនអាចបង្កកំណើតបាន ។ លោកនាយខណ្ឌជលផល កំពង់ចាម បានស្នើឲ្យប្រជាពលរដ្ឋ ដែលជាប្រជានេសាទ ត្រូវចូលរួមថែរក្សា និងការប្រើប្រាស់ឧបករណ៍ នេសាទឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ និងជាលក្ខណៈគ្រួសារ កុំប្រើឧបករណ៍ឆក់ដែលអាចធ្វើឲ្យបាត់បង់អេកូឡូស៊ី នៅក្នុងទឹក។

បើតាមមន្រ្ដីរូបនេះ តំបន់ដែលប្រជានេសាទតែងតែនេសាទនោះ មានបួនទីតាំងក្នុងទន្លេមេគង្គខេត្តកំពង់ចាម រួមមាន៖ ក្រោមស្ពានគីហ្សូនណា ,មុខឃុំមហាខ្ញូង ស្រុកកោះសូទិន , ពាមជីកង ស្រុកកងមាស និងមួយទីតាំងទៀត នៅឃុំមាន់ដប ស្រុកស្រីសន្ធរ ។ ខណៈឆ្នាំនេះ ទិន្នផលត្រីប្រហុកមានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មានចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ និងបង្កើតជាវារីសិប្បកម្មច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារ៕អត្ថបទ និង រូបភាព៖ ហុង ម៉េងហៀ





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់