ព័ត៌មានជាតិ
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា រយៈពេល ២ ថ្ងៃ ទាក់ទាញសិស្សានុសិស្ស-និស្សិត និងសាធារណជន ច្រើនកុះករ
ការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) កំពុងតែប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃពេញ នៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ នា ថ្ងៃទី១៧ ១៨ ១៩ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីការខកខានកាលពីឆ្នាំមុន ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតសកល កូវីដ១៩។




ថ្វីត្បិតតែខកខានមួយឆ្នាំក្តី តែការទន្ទឹងរង់ចាំចំពោះកម្មវិធីនាឆ្នាំនេះ គឺនៅតែមានសន្ទុះនៃការចូលរួមច្រើនជានិច្ចពីសំណាក់សិស្សានុសិស្ស និស្សិត និងសាធារណជនទូទៅ ដោយមានការចូលរួមជាច្រើនគួរឲ្យកត់សម្គាល់ ដែលមានចំនួនប្រមាណជាង ២ពាន់នាក់ នាថ្ងៃទី១នៃកម្មវិធី។

ក្នុងការតាំងពិព័រណ៍នេះ គឺមានការដាក់តាំងបង្ហាញនូវស្នាដៃបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជា មានការដាក់បង្ហាញនូវដ្រូនដែលអាចដឹកមនុស្សបាន ដ្រូនកសិកម្ម មនុស្សយន្តបំរើសេវាកម្មដឹកជញ្ជូនចំណីអាហារ គំរូកូនផ្កាយរណបដែលអាចថតយករូបភាពស្រទាប់ទីពីរនៃផែនដីរបស់សាលារៀនអ៊ីធូស្ទែម និងស្នាដៃបច្ចេកវិទ្យាជាច្រើនទៀតរបស់សិស្សវិទ្យាល័យ និងនិស្សិតនៅសាកលវិទ្យាល័យជាច្រើនក្នុងគោលបំណងដើម្បីបំផុសទឹកចិត្តយុវជនដែលមានទេពកោសល្យ និងសមត្ថភាពផ្នែកយន្តហោះ និងបច្ចេកវិទ្យារបស់កម្ពុជា បានបង្ហាញនូវសមិទ្ធផល និងការច្នៃប្រឌិតបង្កើតថ្មីរបស់ខ្លួន ជូនដល់មហាជននិងអ្នកដែលបានមកចូលរួមទស្សនាទាំងអស់ទទួលយកបទពិសោធន៍និងចំណេះដឹងថ្មីៗ។

នៅថ្ងៃទី១៨ និងថ្ងៃទី១៩នេះ ក៏សង្ឃឹមថានឹងមានការចូលរួមកាន់តែច្រើនពីសំណាក់សាធារណជន សិស្សានុសិស្ស ដើម្បីមកទស្សនាការតាំងពិព័រណ៍សមិទ្ធផលរបស់សិស្សវិទ្យាល័យ និងនិស្សិត មកពីសកលវិទ្យាល័យជាច្រើនក៏ដូចជាផ្ដល់ជាកំលាំងចិត្តដល់អ្នកដាក់បង្ហាញស្នាដៃ និងយន្តហោះ។

នៅក្នុងនោះ ក៏មាននូវការប្រកួតរ៉ូបូតមនុស្សយន្ដ និងយន្តហោះកៅស៊ូផងដែរ។ នារសៀលថ្ងៃទី១ម្សិលមិញនេះ កម្មវិធីប្រកួតប្រជែងរ៉ូបូតមនុស្សយន្ត ដែលមានបេក្ខជនចំនួន១០ក្រុម មកពីវិទ្យាល័យនិង សាកលវិទ្យាល័យ បានបង្ហាញសមត្ថភាពយ៉ាងស្វិតស្វាញ ក្នុងវគ្គប្រកួតជម្រុះក្នុងពូល ដោយលទ្ធផលមាន៤ក្រុម ក្នុងចំណោម១០ ក្រុម បានឈានទៅកាន់វគ្គកណ្តាលផ្តាច់ព្រ័ត្រ និងផ្ដាច់ព្រាត់នៅក្នុងថ្ងៃនេះ។ ចំណែកឯ ការប្រកួតយន្តហោះកៅស៊ូវិញ កម្មវិធីក៏បានជ្រើសយក១០ក្រុម ឆ្ពោះមកកាន់វគ្គផ្ដាច់ព្រ័ត្រផងដែរ។


គួររបញ្ជាក់ថា ពិព័រណ៍យន្តហោះ និងបចេ្ចកវិទ្យា ត្រូវបានបង្កើត និងរៀបចំឡើងដោយក្រុមយុវជនកម្ពុជាមកពី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលមានចំណង់ចំណូលចិត្តលើមុខវិជ្ជាយន្តហោះ អាកាសចរណ៍ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ និងគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា និងកងទ័ពជើងអាកាស។


សម្រាប់ឆ្នាំនេះ កម្មវិធី Air & Tech Show គឺតម្រូវឲ្យអ្នកដែលចង់ចូលរួមទស្សនាការតាំងពិព័រណ៍ ធ្វើការចុះឈ្មោះអនឡាញ ឬ Online Registration តាមរយៈតំណភ្ជាប់នេះ៖ https://www.airandtech.show/registration

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ