ព័ត៌មានជាតិ
សាលាដំបូង សម្រេចបន្ថែមទោស អតីតអគ្គកុងស៊ុលកម្ពុជាប្រចំាទីក្រុងគុនមីង ៣ ឆ្នាំទៀត
ព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅ ថ្ងៃនេះថា កាលពីថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២១ម្សិលមិញ លោក ចៅ ស៊ិន សុវណ្ណរ័ត្ន ជាចៅ ក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន៣ឆ្នាំបន្ថែមទៀត ទៅ លើជនជាប់ចោទឈ្មោះ គ្រុយ លឹមហេង ភេទប្រុស ជាអតីតអគ្គកុងស៊ុលកម្ពុជាប្រចំាទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន និងពិន័យជាប្រាក់ចំនួន ១០០លានរៀល និងរឹបអូសប្រាក់ចំនួនជាង ១១ ម៉ឺនដុល្លារអាមេរិក ដែលសង្ស័យបានមកពីការសំអាតប្រាក់ ទុកជាសម្បត្តិរដ្ឋក្រោម ការចោទប្រកាន់ពីបទ “ការសម្អាតប្រាក់” ប្រព្រឹត្តនៅ រាជធានីភ្នំពេញ អំឡុងឆ្នំា ២០១៧ដល់២០២០។
គួររំឭកថា ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ លោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសម្រេចដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០ លានរៀលចូលថវិការដ្ឋ ដោយលោក លិ សុខា ប្រធានក្រុមប្រឹក្សាចៅ ក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ។
អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ លោក គ្រុយ លឹមហេង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីអំឡុងចុងឆ្នាំ២០១៩ បន្ទាប់ពីបានស្រាវជ្រាវ និងស៊ើបអង្កេតរកឃើញថា បានប្រព្រឹត្តអំពើពុករលួយតាមរយៈការបោះត្រាយកលុយពីពករដ្ឋដោយខុសច្បាប់ ក្នុងអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨។
នៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ តុលាការបានចេញឃុំដីកាបង្គាប់ឲ្យឃុំខ្លួន ក្រោមបទចោទប្រកាន់ចំនួន៤ រួមមាន៖ ទី១, បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ទី២, បទរំលោភអំណាច ទី៣, បទវីតិក្រម (យកលុយលើសការកំណត់) ទី៤, បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល (ចាប់តាំងពីឆ្នាំ២០១៥ ដល់២០១៩)។
ទាក់ទងសំណុំរឿងនេះ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏ធ្លាប់បានបំភ្លឺផងដែរ ដោយបញ្ជាក់ថា រឿងនេះកើតចេញពីការរកឃើញថា មានការបាត់ visa stickers ហើយមានការចោទប្រកាន់គ្នាទៅ វិញទៅ មករវាងអ្នកទទួលខុសត្រូវនៅ ក្នុងស្ថានអគ្គកុងស៊ុល។
លោកថា ដើម្បីរកមូលហេតុ និងអ្នកដែលទទួលខុសត្រូវពិតប្រាកដ ក្រសួងក៏សម្រេចបើកការស៊ើបអង្កេតស្រាវជ្រាវករណីនេះ។ ដោយការស៊ើបអង្កេតផ្ទៃក្នុង មិនអាចវែកញែករកឃើញយុត្តធម៌នោះ បានក៏បញ្ជូនករណីនេះ ទៅ អង្គភាពប្រឆាំងអំពើពុករលួយ ទើបរឿងនេះបានឡើងដល់តុលាការ។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា ចំណូលដែលបានមកពីស្ថានកុងស៊ុលនានា គឺសឹងតែទាំងស្រុង ជាចំណូលពីការបង់ថ្លៃទិដ្ឋាការពីសំណាក់ភ្ញៀវបរទេស។ ចំណូលនេះត្រូវបានផ្ទៀងផ្ទាត់ និងបង្វែរមកក្រសួង ហើយបង់ចូលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមពេលវេលាកំណត់ជាទៀងទាត់។ ភាពហ្មត់ចត់ ក្នុងការផ្ទៀងផ្ទាត់នេះហើយ ទើបនាំដល់ការរកឃើញការបាត់ visa stickers កន្លងទៅ នេះ។
លោកថា ស្ថានទូត ស្ថានអគ្គកុងស៊ុលយើងទាំងអស់នៅ បរទេស មិនមានចេញលិខិតឆ្លងដែនទេ។ ក្រសួងមិនផ្តល់លិខិត និងឧបករណ៍ឲ្យស្ថានបេសកកម្មយើងនៅ ក្រៅ ប្រទេសនោះ សម្រាប់ចេញលិខិតឆ្លងដែននោះទេ ទោះប្រភេទណាក៏ដោយ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២១ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី