ព័ត៌មានជាតិ
គ្រាប់ត្នោតពូជជាង ២ម៉ឺនគ្រាប់ នឹងត្រូវដាំឡើងវិញលើដីតំបន់៣ ដែលបានដកហូតពីជនទុច្ចរិត
គ្រាប់ត្នោតពូជចំនួន ២២.០០០គ្រាប់ ដែលជាអំណោយរបស់លោក ជា សុផារ៉ា នឹងត្រូវដាំឡើងវិញ នៅក្នុងភូមិសាស្ត្រស្រុកចំនួន ៤ នាមាត់បឹងទន្លេសាប ក្រោយពីបានដកហូតយកមកវិញ ពីសំណាក់ក្រុមជនឱកាសនិយម ដែលបានឆ្លៀតទន្ទ្រាន កាន់កាប់ដីរដ្ឋធ្វើជាសម្បត្តិឯកជន មួយរយ:កន្លងទៅនេះ។
ការផ្តល់គ្រាប់ត្នោតពូជនេះ បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ដែលដឹកនាំដោយលោក សោ វណ្ណា ប្រធាននាយកដ្ឋានភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារ បាននាំយកគ្រាប់ត្នោត (ពូជ) ចំនួន២២.០០០ គ្រាប់បន្ថែមទៀត ដែលជាអំណោយរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង តាមរយៈលោក អ៊ុយ សុធាវី អភិ បាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។
លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ជា សុផារ៉ា ដែលបានផ្តល់គ្រាប់ត្នោតបន្ថែមទៀតចំនួន ២២.០០០គ្រាប់ មកដល់រដ្ឋបាលខេត្ត សម្រាប់យកទៅដាក់ដាំឡើងវិញ នៅទីតាំងដីតំបន់ ៣ ដែលទទួលរងការកាប់ទន្រ្ទានដីព្រៃលិចទឹក មាត់បឹងទន្លេសាប នាកន្លងមក បន្ទាប់ពីក្រុមការងារបានដាំកូនឈើលិចទឹកចំនួន ៥.០០០ ដើមរួចមកហើយ។ ក្នុងនោះ ក៏មានកូនឫស្សីអត់បន្លាចំនួន ១.០០០ដើមផងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ