Connect with us

ព័ត៌មានជាតិ

ជនត្រូវចោទ ២នាក់ ពាក់ព័ន្ធនឹងការកាន់កាប់ដីព្រៃលិចទឹក នៅតំបន់៣ ត្រូវតុលាការចេញដីកាឲ្យឃុំខ្លួន

បានផុស

នៅ

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនចំនួន ២ ដាច់ដោយឡែកពីគ្នា ឲ្យភ្នាក់ ងារសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការឃុំខ្លួនជនត្រូវចោទឈ្មោះ ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និងឈ្មោះ កែវ ណារុន ប្រធានការិយាល័យអន្ដរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ពាក់ព័ន្ធការកាន់កាប់ដីព្រៃលិចទឹក នៅតំបន់៣ ក្នុងខេត្តកំពង់ឆ្នាំង។

យោងតាមដីកាទី១. ចេញដោយលោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅ​ក្រមស៊ើបសួរ បានឲ្យដឹងថា ឈ្មោះ ស៊ុំ សុជាតិ ឈ្មោះហៅក្រៅ ណុយ ភេទប្រុស អាយុ ៥១ឆ្នាំ សញ្ជា​តិខ្មែរ មុខរបរស្នងការរង នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានចោទប្រកាន់ពីបទបំផ្លាញ និងគៃបំបាត់ បទ ហ៊ុមព័ន្ធកាន់កាប់ដីព្រៃលិចទឹក បទ មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល បទ សម្អាត​ប្រាក់ ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹក នៃតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្រ្ដភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០១៧ ដល់ឆ្នាំ ២០ ២១ ជាបទល្មើសព្រហ្មទណ្ឌ និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៩៨ នៃច្បាប់ ស្ដីពី ជលផល និងមាត្រា ៣២, មាត្រា ៣៨ នៃច្បាប់ស្ដីពី ការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ថ្មី, មាត្រា ២៩ថ្មី ១ នៃច្បាប់ ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

យោងតាមដីកាទី២. ចេញដោយលោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅ​ក្រមស៊ើបសួរដដែល បានឲ្យដឹងដែរថា ឈ្មោះ កែវ ណារុន ភេទប្រុស អាយុ ៥៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានចោទប្រកាន់ពីបទ បំផ្លាញ និងគៃបំបាត់ បទ ហ៊ុនព័ន្ធកាន់កាប់ដីព្រៃលិចទឹក និងបទ មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹក នៃតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្រ្ដភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ ជាបទល្មើសព្រហ្មទណ្ឌ និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៩៨ នៃច្បាប់ ស្ដីពី ជលផល និងមាត្រា ៣២, មាត្រា ៣៨ នៃច្បាប់ស្ដីពី ការប្រឆាំងអំពើពុករលួយ។

តាមរយៈទាំង ២ខាងលើ បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច  នៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ស៊ុំ សុជាតិ និងឈ្មោះ កែវ ណារុន ទៅពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែទី ១ (ម១) ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមច្បាប់៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម