ព័ត៌មានជាតិ
ឯកឧត្តម សាយ សំអាល់៖ ចំនួនអ្នកចាក់វ៉ាក់សាំងច្រើនលើសលប់ ជាការបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជា ជឿជាក់លើរាជរដ្ឋាភិបាល
«ចំនួនអ្នកចាក់វ៉ាក់សាំងច្រើនលើសលប់ គឺជាការបង្ហាញឱ្យឃើថា ប្រជាជនកម្ពុជាជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងជឿជាក់លើវ៉ាក់សាំង»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងបញ្ចូលសមាជិកថ្មីរបស់គណបក្ស ដែលមកពីសង្កាត់លេខ ១ និងលេខ ៣ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ នៅក្រុងព្រះសីហនុ។

ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងទៀតថា មានតែកម្ពុជាមួយប៉ុណ្ណោះ ដែលបានផ្តល់កិច្ចគាំពារដល់សុខុមាលភាពរបស់ប្រជាជនយ៉ាងយកចិត្តទុកដាក់ ដោយអនុវត្តគោលនយោបាយស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង ៣ ដូស ដោយឥតគិតថ្លៃ និងផ្តល់ជាថវិកាឧបត្ថម្ភគ្រួសារអ្នកជំងឺមរណភាពដោយជំងឺកូវីដ-១៩ ទៀតផង។ ជាមួយនឹងជោគជ័យនៃការទប់ស្កាត់បង្ការការពារជំងឺកូវីដ-១៩ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងក៏បានបើកប្រទេសឡើងវិញផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,២២៤,២០២នាក់ ដែលស្មើ ៨៨,៩០% នៃប្រជាពលរដ្ឋសរុប។


ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារក៏បានលើកឡើងពីសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិ និងប្រជាជនកម្ពុជាក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ ៣៧ ខ្សែ រួមនឹងអាងប្រព្រឹត្តកម្មទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា ដោយតែកត្តាសុខសន្តិភាពពេញលេញ បានអនុញ្ញាតឱ្យកម្ពុជាមានឱកាស និងលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងនិងអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។
ថ្លែងទៅកាន់សមាជិកគណបក្សដែលត្រូវបញ្ចូលថ្មី ឯកឧត្តមប្រធានក្រុមការងារបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សខេត្ត ក្រុង សង្កាត់ និងមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង និងកសាងបានសមាជិកថ្មីជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណចំពោះសមាជិកថ្មីទាំងអស់ ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវបំផុត ក្នុងខ្សែជីវិតមករួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការចូលរួមរបស់បងប្អូននាពេលនេះ គឺជាការចូលរួមបន្តវេននៃការកសាងអភិវឌ្ឍជាតិ ថែរក្សាសុខសន្តិភាព និងលើកតម្កើងកិត្យានុភាពជាតិ ហើយក៏ជាកម្លាំងនៃសាមគ្គីភាព ឯកភាពជាតិ ដើម្បីដឹកនាំប្រទេសយើងរីកចម្រើនទៅមុខ។




គួរបញ្ជាក់ឱ្យដឹងថា សមាជិកចំនួន ៥៨៥ នាក់ បន្ថែមទៀត មកពីសង្កាត់លេខ ១ និងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១ ៩ ខែធ្នូ ឆ្នាំ ២០២១ នេះ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សខេត្ត ឯកឧត្តម តឹក រ៉េតសំរេច សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងព្រះសីហនុ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធាន អនុប្រធាន សមាជិកសមាជិកា ជាច្រើនរូបទៀត៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ