Connect with us

ព័ត៌មានជាតិ

លោកស្រី​ ឱ វណ្ណឌី​ន ៖ ឆ្នាំ ២០២២ នឹងជាឆ្នាំដែលវីរុសអូមីក្រុង ដើរហើរពេញពិភពលោក រួមទាំងកម្ពុជា​​​ផងដែរ

បានផុស

នៅ

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានបង្ហាញក្ដីជឿជាក់ថា យើងទាំងអស់គ្នា អាចធ្វើបានរួមមាន៖ ៣ការពារ+៣កុំ+ចាក់វ៉ាក់សាំងកូវីដ-១៩= ការពារលោកអ្នកពីការវ៉ៃលុកធ្ងន់ធ្ងរលើសុខភាព, ពីការចូលសម្រាកពេទ្យ និងពីការស្លាប់បាត់បង់ជីវិត។ 

តាមរយៈបណ្ដាញសង្គមតេលេក្រាមផ្ទាល់ខ្លួន នៅរសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១នេះ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បានបង្ហាញការយល់ឃើញថា ឆ្នាំ២០២២ នឹងជាឆ្នាំដែលវីរុសអូមីក្រុង ដើរហើរពេញពិភពលោក រួមទាំងកម្ពុជាផងដែរ។ ដូច្នេះ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងត្រៀមលក្ខណៈ ក្នុងការឆ្លើយតបទៅនឹង ការផ្ទុះការរាតត្បាតជាយថាហេតុណាមួយ។ 

ជាមួយគ្នានេះ លោកស្រីរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានជូនពរប្រជាពលរដ្ឋទាំងអស់គ្នា សូមរីករាយថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំសាកលថ្មី ២០២២ ដែលជាឆ្នាំយើងត្រូវបន្តរៀនរស់ ជាមួយកូវីដ-១៩ ជាពិសេសអូមីក្រុង និងវីរុសបម្លែងថ្មីផ្សេងៗទៀត។ លោកស្រីថា «សូមថែទាំសុខភាពបុគ្គល ជាទីស្រឡាញ់របស់លោកអ្នក ក្រុមគ្រួសារលោកអ្នក និងសហគមន៍លោកអ្នកឲ្យបានល្អ ពីការចម្លងវីរុសអូមីក្រុង»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម