ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អញ្ជើញសម្ពោធអគារសិក្សា នៅសាលាបឋមសិក្សាអំពួច តម្លៃជាង១៣ម៉ឺនដុល្លារ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព ការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដែលបានផ្តល់ជូនឲ្យបានគង់វង្ស សម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗ ទៀត។
ថ្លែងនៅក្នុងឱកាសអញ្ជើញ ជាអធីបតីក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង និងសមិទ្ធិផលនានាជាច្រើន នៅក្នុងសាលាបឋមសិក្សាអំពួច ស្ថិតក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១នេះ លោកជំទាវ ម៉ែន សំអន ថែមទាំងជំរុញដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈ ឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។
លោកជំទាវ បានថ្លែងបន្តថា ការចូលរួមអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ដែលពេលនេះបាននិងកំពុងកែទម្រង់ជាច្រើន ក្នុងគោលបំណងឲ្យកុមារគ្រប់ៗរូប បានចូលរៀន ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្នសមធម៌ និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត ស្របពេលដែលរាជរដ្ឋាភិបាល ចាត់ទុក្ខជាវិស័យអប់រំជាវិស័យអាទិភាព ដោយបានធ្វើកំណែទម្រង់ ស៊ីជម្រៅលើវិស័យអប់រំ និងបានធ្វើយ៉ាងណា ដើម្បីបង្កើនចំណេះដឹងនៅមូលដ្ឋាន និងបង្ខិតជនបទឲ្យកៀកនឹងទីក្រុង។
លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក។ លោកជំទាវ បានបន្តទៀតថា អគារសិក្សា ១ខ្នង រួមជាមួយសមិទ្ធផលនានាជាច្រើន នៅក្នុងសាលាបឋមសិក្សាអំពួច បានចំណាយថវិការសរុបជាង ១៣ម៉ឺនដុល្លារអាមេរិក ដែលជាអំណោយរបស់លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ និងសប្បុរសជន។
លោកជំទាវ ម៉ែន សំអន ក៏បានសំណូមពរឲ្យយុវជន-យុវនារី ដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេណទៅថ្ងៃអនាគត គប្បីខិតខំសិក្សា រៀនសូត្រ មានវិន័យសីលធម៌ល្អ និងចូលរួមថែរក្សាការពារសមិទ្ធផលបានយូរអង្វែង ជាក្តីសង្ឃឹមរបស់ម្ចាស់ជំនួយ ក៏ដូចអាជ្ញាធរខេត្ត ក៏ដូចជាមាតា-បិតា និងអាណាព្យាបាលរបស់ក្មួយៗ នោះតែម្តង។ លោកជំទាវ ក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគកូវីដ-១៩ អូមីក្រុង ដោយត្រូវចូលរួមអនុវត្តនូវវិធានការ របស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ទាំងអស់គ្នា។
សមិទ្ធិផលក្នុងថ្ងៃនេះ រួមមាន ៖ ទី១. ទីចាត់ការ ១ខ្នង ទំហំ ១៦.៥ម X ៧.១០ម ទី២. សាលារៀន ១ខ្នង ៦បន្ទប់ ទំហំ ៩ម X ៤៨ម និងបំពាក់ដោយសម្ភារៈសិក្សា ទី៣. ក្លោងទ្វារសាលារៀន ទី៤. អណ្តូងទឹកស្នប់ ១ ទី៥. ដងទង់ជាតិ និង ទី៦.របងថ្មព័ទ្ធជុំវិញប្រវែង ៥៥២ម៕










-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង