Connect with us

ព័ត៌មានជាតិ

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន កើនឡើងលើស​ការរំពឹងទុក១ម៉ឺនលានដុល្លារ

បានផុស

នៅ

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីរវាង​ចិន​ និង​កម្ពុជា​ មានចំនួន​លើសពី​១ម៉ឺន​លាន​ដុល្លារអាមេរិក កាលពីថ្ងៃទី១៧ខែធ្នូ។ នេះបើតាមការប្រកាសនៅលើ Facebook ផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា រយៈពេល១០ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា មានចំនួនឈានដល់ ១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរធ្លាប់បានប្តេជ្ញាថា នឹងឈានដល់កម្រិត១ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ ២០២៣។

មន្ត្រីជាន់ខ្ពស់កម្ពុជា បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ ដែលរំពឹងថា នឹងជំរុញឲ្យមានសកម្មភាពពាណិជ្ជកម្ម និងវិនិយោគកាន់តែកើនឡើងថែមទៀតរវាងកម្ពុជា និងចិន។

កាលពីថ្ងៃទី១៧ខែធ្នូ រដ្ឋបាលគយប្រទេសចិនបានប្រកាសជាផ្លូវការនូវវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញនាំចូលនាំចេញក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​រវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង​កំណត់​ត្រឹមត្រូវ​នូវទីកន្លែងផលិត​ទំនិញ​នាំចូលនាំចេញ​ក្រោមលក្ខខណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីខាងលើ ជំរុញ​ការប្រាស្រ័យទៅវិញទៅមកនៃ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​​ចិននិង​កម្ពុជា។

ទំនិញកម្ពុជាដែលនាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមាន អង្ករ , ចំណិតដំឡូងក្រៀម , ស្វាយស្រស់ , គ្រាប់ស្វាយចន្ទី និងទំនិញផ្សេងជាច្រើនមុខទៀត ខណៈទំនិញនាំចូលពីចិនមកវិញ មានដូចជា គ្រឿងអេឡិចត្រូនិច គ្រឿងបរិភោគកែច្នៃជាដើម។ លើសពីនេះទៀត ភាគីកម្ពុជា ចិន កំពុងសិក្សាអំពីលទ្ធភាពនាំចេញមៀនប៉ៃលិន និងត្រីប្រាពីកម្ពុជា ទៅប្រទេសចិនបន្ថែមទៀត។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានជាង ៨,១១៨លានដុល្លារ ពោលគឺធ្លាក់ចុះ ៥.២ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានចំនួនជាង ៨,៥៦៣លានដុល្លារ៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម