Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាធម្មសភា ក្នុងអាស្រម​វិបស្សនាធុរៈពោធិរាជ​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលា​ធម្មសភា​ក្នុង​អាស្រម​វិបស្សនាធុរៈ ពោធិ​រាជ ស្ថិតក្នុង​ភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង នា​រសៀល​ថ្ងៃអាទិត្យ ១៥​កើត ខែ​មិគសិរ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​នាំមក​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម កម្ពុជា ជូន​ដល់​អង្គពិធី​នូវ​ក្តី​នឹករលឹក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​បាន​បន្តទៀតថា សាលា​ធម្មសភា​មួយ​ខ្នង​ដែល​ត្រូវ​ប្រារព្ធ​ពិធី​សម្ពោធ​នាពេលនេះ ត្រូវ បាន​កសាងឡើង​ក្រោម​កម្លាំង​សទ្ធា​ជ្រះថ្លា​របស់លោកជំទាវ ឈរ ណា​រី ត្រាំ អ៊ីវតឹក ​ព្រមទាំង​ពុទ្ធបរិស័ទ និង​សប្បុរសជន​ជិត​ឆ្ងាយ ដោយ​ចំណាយ​ថវិកា​អស់​ជាង៦៣០​លាន​រៀល ។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ប្រគេន​ព្រះសង្ឃ និង​ជូន​ចំពោះ​គណៈកម្មការ​អាចារ្យអា​ស្រម​វិបស្សនាធុរៈ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់ ដែល​បាន​ដឹកនាំ​ការ​កសាង និង​បរិច្ចាគ​ទ្រព្យធន​ផ្ទាល់ខ្លួន​ចូលរួម​កសាង​សមិទ្ធផល​នានា ឱ្យ​ស័ក្ដិសម​ជាទីគោរព​សក្ការ​បូជា​នៃ​ពុទ្ធសាសនិក​កម្ពុជា​យើង ។

លោកជំទាវ​បាន​បន្តទៀតថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់រាជ​រដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខធ្វើឱ្យ​ប្រទេសជាតិ​យើង​ទទួលបាន​នូវ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ដ៏​ពេញលេញ​នៅ​ទូទាំងប្រទេស សម្រាប់​ធ្វើជា​មូលដ្ឋានគ្រឹះ​ឱ្យ​យើងទាំងអស់គ្នា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​សង្គមជាតិ មានការ​រីកចម្រើន​លូតលាស់​ទាំង​ផ្នែក​ពុទ្ធចក្រ និង​ផ្នែក​អាណាចក្រ ។

លោកជំទាវ​ក៏បាន​ផ្តាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ សូម​ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះ​មេរោគ​កូ​វីដ​១៩ អូ​មី​ក្រុង ដែល​ជា​ប្រភេទ​ចម្លង​លឿន​បំផុត និង​ត្រូវ​ចូលរួម​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល និង​វិធាន​ការណ៍​របស់​រាជរដ្ឋា​ភិបាល ៣​ការពារ​៣​កុំ ទាំងអស់គ្នា ។​

នៅក្នុង​ឱកាស​នោះ​ផងដែរ សម្រាប់​គ្រួសារ​ក្រី​ចំនួន១០០​គ្រួសារ ទទួលបាន អង្ករ​២៥​គីឡូក្រាម ត្រីខ ១​យួរ​មី​១​កេស ទឹកត្រី ១​យួរ ទឹកត្រី ១​យួរ ទឹក​ស៉ី​អ៉ី​វ ១​យួរ ប៊ីចេង ១​កញ្ចប់ អំបិល ១​កញ្ចប់ ម៉ាស់ ១​ប្រអប់ ជែ​ល​លាងដៃ ១​ដប ថវិកា ៥​ម៉ឺន​រៀល យាយជី តាជី ក្រណាត់ស ១ ថវិកា ៥​ម៉ឺន​រៀល​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

លោក ត្រាំ ទាមទារជាថ្មីឱ្យធនាគារកណ្ដាលទម្លាក់អត្រាការប្រាក់ ​

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

សេតវិមានព្រមានទៅ អ្នកកាសែតទាំងឡាយណា ដែលផ្សាយកុហកពីរដ្ឋបាលលោកត្រាំ  

ព័ត៌មានជាតិ២៦ នាទីutes មុន

រដូវប្រាំង! ក្រសួងការពារជាតិប្រាប់ឃ្លាំងសព្វាវុធ ឱ្យប្រយ័ត្នកុំឱ្យមានបញ្ហាអគ្គិភ័យ ព្រោះអាចប៉ះពាល់អាយុជីវិត

ព័ត៌មានជាតិ២៦ នាទីutes មុន

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរី ធ្វើឡើងដោយដៃផង និងដោយម៉ាស៊ីនផង

ព័ត៌មានជាតិ៣៥ នាទីutes មុន

សណ្ដាប់ធ្នាប់ជាប់របងសាលារៀនសន្ធរម៉ុក នៅតែជាបញ្ហាប្រឈម ខណៈអ្នកចតរថយន្តនៅតែបន្តចតលើផ្លូវសាធារណៈ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម