Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអំពាវនាវ​ដល់បេក្ខជន​ធ្វើតេស្ត​រកជំងឺកូវីដ១៩ ​ដោយខ្លួន​ឯង​មុនពេលចូលរួម​ប្រឡង​

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានអំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបដែលសង្ស័យត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ដោយខ្លួនឯងដើម្បីឱ្យប្រាកដប្រជាថា ខ្លួនមិនមានឆ្លងជំងឺនេះមុនពេលចូលរួមប្រឡងនៅ ថ្ងៃទី ២៧ធ្នូខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅ ក្នុងសន្និសិទសារព័ត៌មានស្តីពីដំណើរការរៀបចំប្រឡងបាក់ឌុប នៅ ព្រឹកថ្ងៃទី ២០ធ្នូ នៅ ទីស្តីការក្រសួង លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុង១សប្តាហ៍នេះសូមសិស្សត្រៀមខ្លួនចាប់ពីពេលនេះទៅ បើខ្លួនមានអាការសង្ស័យថាមានឆ្លងជំងឺកូវីដ១៩ គួរតែពិនិត្យខ្លួនឯងឱ្យហើយកុំឱ្យដល់ថ្ងៃចាំពិនិត្យយើងមិនអាចដោះស្រាយបានទាន់ពេលវេលាព្រោះក្រសួងមិនអនុញ្ញាតឱ្យបេក្ខជនដែលមានឆ្លងជំងឺកូវីដ១៩ ចូលប្រឡងបានទេ។

លោករដ្ឋមន្ត្រីបានបន្តថា ការមិនឱ្យបេក្ខជនដែលមានឆ្លងជំងឺកូវីដ១៩ ចូលប្រឡងនេះដោយសារខ្លាចឆ្លងរាលដាលដល់បេក្ខជន និងគ្រូផ្សេងទៀត ព្រមទាំងធ្វើឱ្យបេក្ខជនមានការភ័យខ្លាច ឬបង្កចលាចល និងបាត់បង់សណ្តាប់ធ្នាប់ដល់ដំណើរការប្រឡង។

លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងមិនមានធ្វើតេស្តរកកូវីដដល់បេក្ខជនប្រឡងទេគឺគ្រាន់តែមានការវាស់កម្តៅ មុនពេលចូលប្រឡង ១ថ្ងៃគឺនៅ ថ្ងៃទី២៦ធ្នូ។ បើបេក្ខជនណាមានកម្តៅ ធម្មតាក្រសួង នឹងបិទស្ទីកឃ័រតែបើបេក្ខជនកម្តៅ ក្តៅ លើសពី៣៧​អង្សាសេណែនាំឱ្យទៅ ធ្វើតេស្តរកជំងឺកូវីដ១៩ហើយនៅ ថ្ងៃប្រឡងត្រូវវ៉ាស់ម្តងទៀត។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងករណីបេក្ខជនមានកម្តៅ លើសពី ៣៧អង្សាសេ នឹងអនុញ្ញាតឱ្យបេក្ខជននោះប្រឡងនៅ បន្ទប់ដាច់ដោយឡែកមួយដែលក្រសួងបានរៀបចំទុកដោយអនុវត្តទៅ តាមវិធានសុខាភិបាល។

យ៉ាងណាកក៏ដោយ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រហូតមកដល់ពេលនេះនៅ មិនទាន់មានបេក្ខជនប្រឡងបាក់ឌុបណាម្នាក់ត្រុវបានរាយការណ៍ថា មានឆ្លងជំងឺកូវីដ១៩ នៅ ឡើយទេដោយសារបេក្ខជនប្រឡងបានចាក់វ៉ាក់សាំងបាន១០០​ភាគរយរួចហើយ។

លោករដ្ឋមន្ត្រីបានណែនាំដល់បេក្ខជនប្រឡងកុំបរិភោគអាហារនៅ ទីកន្លែងដែលមិនច្បាស់លាស់ត្រូវទិញអាហារមកបរិភោគតែម្នាក់ឯងនិងដាច់ពីគេដើម្បីចៀសវាងការបរិភោគជួបជុំគ្នាច្រើន ត្រូវអនុវត្តវិធានការពាក់ម៉ាសនិងលាងដៃឱ្យបានខ្ជាប់ខ្ជួនដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩។

គួរបញ្ជាក់ថា សម្រាប់ការប្រឡងបាក់ឌុបនៅ ឆ្នាំនេះមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១១៥១៤៩នាក់ បេក្ខនារី ៦០៦៨២​នាក់, បេក្ខជនស្វៃរិន៤៣៣៤នាក់(នារី១៧៦២នាក់),បេក្ខជនបំពេញវិជ្ជា៣៤៦១នាក់ (នារី១០៥៣នាក់),បេក្ខជនស្វៃរិន-បំពេញវិជ្ជា២០៤ ៣ នាក់(នារី៤៦៨នាក់)ចែកជា២០៤មណ្ឌលស្មើនឹង៤៦៥២បន្ទប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

កូរ៉េ​ខាង​ជើង ថ្កោលទោស​ផែនការ​ហ្គាហ្សា​របស់​លោក ត្រាំ ថា​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច

ព័ត៌មានជាតិ៣ នាទីutes មុន

មន្ទីរពេទ្យខេត្តស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់

ជីវិតកម្សាន្ដ៧ នាទីutes មុន

ដើរចេញពីពិធីជប់លៀង Taylor Swift ឆ្លៀតធ្វើបែបនេះដាក់បុគ្គលិកគ្រប់ៗគ្នា (មានវីដេអូ)

គ្រឿងញៀន
ព័ត៌មានជាតិ១៥ នាទីutes មុន

នាយករដ្ឋមន្ត្រីចេញបញ្ជាក្ដៅឱ្យកាត់ផ្ដាច់ខ្សែរយៈជួញដូរគ្រឿងញៀនឆ្លងដែន

សេដ្ឋកិច្ច៣០ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម៖ វិសោធនកម្មច្បាប់ថ្មី នៃការគ្រប់គ្រងពូជដំណាំ នឹងជួយពង្រឹងគ្រាប់ពូជឱ្យស្របតាមស្តង់ដាអន្តរជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម