ព័ត៌មានជាតិ
អ្នកចូលរួមសម្ពោធវិមាន “ពហុកីឡដ្ឋានមរតកតេជោ” ប្រមាណ ២ ម៉ឺននាក់ មិនមានវិជ្ជមានកូវីដ-១៩ទេ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ជំងឺកូវី១៩ មិនទាន់រលាយបាត់បង់ទៅណាទេ វាកំពុងតែគំរាមកំហែងពិភពលោកដដែល ប៉ុន្តែទោះជាយ៉ាងណាកម្ពុជាយើងមានភាពធូរស្រាលហើយ និងបានបើកដំណើរការប្រទេសជាបណ្ដើរៗឡើងវិញហើយ។

មានប្រសាសន៍ទាក់ទងបញ្ហានេះដែរ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់តាមរយៈកម្មវិធីសម្ភោធដាក់ឱ្យប្រើប្រាស់វិមាន “ពហុកីឡាដ្ឋានមរតកតេជោ” ដែលមានមនុស្សចូលរួមប្រមាណ ២ ម៉ឺននាក់ ប៉ុន្តែរហូតមកដល់ពេលនេះ ជាលទ្ធផលមិនមានអ្នកវិជ្ជមានកូវីដ-19 នោះទេ។ សម្ដេចបានបញ្ជាក់ថា មុននឹងចូលរួមពិធីសម្ពោធ អ្នកចូលរួមសុទ្ធតែបានធ្វើតេស្តទាំងអស់ ប៉ុន្តែលទ្ធផលមិនមានឃើញអ្នកវិជ្ជមាននោះទេ រហូតដល់ពេលនេះ។

ទោះជាយ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ដែរថា ប្រទេសកម្ពុជាយើងបានបើកប្រទេសពេញលេញឡើងវិញហើយ ប៉ុន្តែស្ថិតនៅក្នុងការការពារតាមវិធានសុខាភិបាល ៣កុំ ៣ការពារដដែល ជាពិសេសការរស់នៅតាមគន្លងប្រក្រតីថ្មី។

សូមបញ្ជាក់ថា ប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើងខណៈអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារមណ្ឌលទទួលពលករកំរៀង ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់