Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ៖ បេក្ខជនប្រឡងបាក់ឌុប ​មានកម្តៅ​ឡើងខ្ពស់​ សង្ស័យ​កូវីដត្រូវ​ប្រឡង​បន្ទប់​ដាច់​ដោយឡែក

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន មានប្រសាសន៍ឱ្យដឹងថា នៅ ក្នុងមណ្ឌលនីមួយៗ ក្រសួងបានរៀបចំបន្ទប់ដាច់ដោយឡែក សម្រាប់ដាក់សិស្សដែលមានកម្ដៅ ឡើងខ្ពស់ និងសង្ស័យវិជ្ជមានជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីថ្លែងថា លទ្ធភាពដែលមានជំងឺកូវីដ១៩ នោះ គឺតិចណាស់ ដោយសារតែក្រសួងបានតាមដានជាប្រចាំ មិនមានសិស្សតាមសាលាណាមួយមានជំងឺកូវីដនោះទេគិតត្រឹមថ្ងៃនេះ។

លោករដ្ឋមន្ត្រីថ្លែងថា ប្រសិនបើសិស្សមានកម្ដៅ សីតុណ្ហភាពក្ដៅ លើសកម្រិត ៣៧.៥ គឺក្រសួងមានបន្ទប់មួយដាច់ដោយឡែក ដើម្បីដាក់ប្រឡង។

លោករដ្ឋមន្ត្រីបានបន្តថា ការមិនឱ្យបេក្ខជនដែលមានឆ្លងជំងឺកូវីដ១៩ ចូលប្រឡងនេះដោយសារខ្លាចឆ្លងរាលដាលដល់បេក្ខជន និងគ្រូផ្សេងទៀត ព្រមទាំងធ្វើឱ្យបេក្ខជនមានការភ័យខ្លាច ឬបង្កចលាចល និងបាត់បង់សណ្តាប់ធ្នាប់ដល់ដំណើរការប្រឡង។

លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងមិនមានធ្វើតេស្តរកកូវីដដល់បេក្ខជនប្រឡងទេគឺគ្រាន់តែមានការវាស់កម្តៅ មុនពេលចូលប្រឡង ១ថ្ងៃគឺនៅ ថ្ងៃទី២៦ធ្នូ។ បើបេក្ខជនណាមានកម្តៅ ធម្មតាក្រសួង នឹងបិទស្ទីកឃ័រតែបើបេក្ខជនកម្តៅ ក្តៅ លើសពី៣៧​អង្សាសេណែនាំឱ្យទៅ ធ្វើតេស្តរកជំងឺកូវីដ១៩ហើយនៅ ថ្ងៃប្រឡងត្រូវវាស់ម្តងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

កូរ៉េ​ខាង​ជើង ថ្កោលទោស​ផែនការ​ហ្គាហ្សា​របស់​លោក ត្រាំ ថា​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច

ព័ត៌មានជាតិ២ នាទីutes មុន

មន្ទីរពេទ្យខេត្តស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់

ជីវិតកម្សាន្ដ៧ នាទីutes មុន

ដើរចេញពីពិធីជប់លៀង Taylor Swift ឆ្លៀតធ្វើបែបនេះដាក់បុគ្គលិកគ្រប់ៗគ្នា (មានវីដេអូ)

គ្រឿងញៀន
ព័ត៌មានជាតិ១៥ នាទីutes មុន

នាយករដ្ឋមន្ត្រីចេញបញ្ជាក្ដៅឱ្យកាត់ផ្ដាច់ខ្សែរយៈជួញដូរគ្រឿងញៀនឆ្លងដែន

សេដ្ឋកិច្ច៣០ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម៖ វិសោធនកម្មច្បាប់ថ្មី នៃការគ្រប់គ្រងពូជដំណាំ នឹងជួយពង្រឹងគ្រាប់ពូជឱ្យស្របតាមស្តង់ដាអន្តរជាតិ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម