ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង៖ បញ្ហាបើអាចដោះស្រាយគ្នាក្រៅ ប្រព័ន្ធតុលាការ ដោះទៅ កុំចង់ឡើងតុលាការ
មានប្រសាសន៍នៅ ក្នុងពិធីសម្ពោធអគារមណ្ឌលទទួលពលករកំរៀង ស្ថិតនៅ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ទី ២០ ខែធ្នូ ឆ្នាំ ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អាជ្ញាធរក្នុងមូលដ្ឋានត្រូវខិតខំដោះស្រាយ តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យបានល្អ ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការឡើងតុលាការ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា៖ “ការឡើងតុលាការយើងជៀសមិនបំផុតទេ ប៉ុន្តែបើចេះដោះស្រាយគ្នា សម្របសម្រួលគ្នា ក្រៅ ប្រព័ន្ធតុលាការ ប្រហែលជាឆាប់ជាង អស់លុយតិចជាង។ ខ្ញុំមិនចង់និយាយថា ទៅ តុលាការសូកប៉ាន់អីទេ ប៉ុន្តែចង់និយាយថា ធ្វើដំណើរចុះឡើង។ ឥឡូវសាលាឧទ្ធរណ៍បង្កើតនៅ តាមភូមិភាគ បើពីមុនមាននៅ រាជធានីភ្នំពេញឯណោះ ដូច្នេះបើចង់ឡើងឧទ្ធរណ៍ គឺត្រូវតែទៅ ភ្នំពេញ ទាំងថ្លៃដេកផង ធ្វើដំណើរផង ថ្លៃបាយទឹកផង ចុះឡើងពីរបីដង ទំរាំដឹងចាញ់ឈ្នះ ហើយបើឈ្នះមិនអីទេ ប៉ុន្តែបើចាញ់អស់តែម្ដង។ អ៊ីចឹងបានថា អាដោះនៅនឹងកន្លែងនេះ បើដោះបាន ដោះទៅ ដោះឱ្យស្រុះស្រួលគ្នា”។
សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ដែរថា កន្លងមកក្រសួងយុត្តិធម៌ គឺជាអ្នករៀបចំយន្តការដោះស្រាយក្រៅ ប្រព័ន្ធតុលាការនេះ ប៉ុន្តែមិនដឹងថា រហូតមកដល់ពេលនេះ បានឈានដល់ដំណាក់កាលណាហើយនោះទេ។
ទាក់ទងបញ្ហានេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់បានបញ្ជាក់ថា ក្រសួងយុត្តិធម៌កំពុងរៀបចំឱ្យមានយន្តការដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការនៅ កម្ពុជា ដែលជាផ្នែកមួយនៅ ក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកាត់បន្ថយការកកស្ទះសំណុំរឿងនៅ តុលាការ។ លោកមានប្រសាសន៍ថា យន្តការនេះ កំពុងត្រូវបានពិភាក្សា និងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ហើយគ្រោងនឹងបញ្ចប់ការរៀបចំជាបឋមនៅ ខែមីនា។
លោក ជិន ម៉ាលីន បញ្ជាក់ទៀតថា យន្តការដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការនៅ កម្ពុជានេះ នឹងជួយលុបបំបាត់ចោលនូវរាល់ការសម្របសម្រួលនៅ ក្រៅ ប្រព័ន្ធតុលាការផ្សេងៗដែលកំពុងតែមាននាពេលបច្ចុប្បន្ននេះ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ