Connect with us

ព័ត៌មានជាតិ

បណ្ឌិត ២ នាក់ ភ្ញាក់ហួសចិត្ត ពេលឃើញគេយកដើមឫស្សី និងត្នោត ទៅដាំនៅតំបន់ព្រៃលិចទឹក

បានផុស

នៅ

លោកបណ្ឌិត សុខ ទូច ​ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញផ្នែកកសិកម្ម បានសម្តែងប្រតិកម្មហួសចិត្តបន្តិចទៅនឹងមន្រ្តីដែលយកដើមឫស្សី និងគ្រាប់ត្នោត ទៅដាំនៅក្នុងតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប។ សម្រាប់បណ្ឌិតទាំង ២ ការដាំបែបនេះមិនសមហេតុផលទេ និងស្នើឱ្យពិនិត្យ ពិចារណាឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ លោកបណ្ឌិត សុខ ទូច បានសម្តែងការអរគុណចំពោះអ្នកដែលដាំដើមឈើឡើងវិញនៅតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប។ ប៉ុន្តែ លោកថា គួរតែដាំប្រភេទដើមឈើណាដែលធ្លាប់ដុះនៅតំបន់នោះ ដែលវាផ្តល់អត្ថប្រយោជន៍ដល់ជាជម្រកសម្រាប់ត្រីពង និងផ្តល់ជាស្លែ ឬចំណីផ្សេងៗដល់ត្រី ដូចជាដើមឈើកែង ដើមរាំងទឹក ដើមរំដេញ និងប្រភេទដើមឈើដែលដុះក្នុងតំបន់នោះ។

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ដូច្នេះថា៖ «ការផ្តល់អាទិភាពដាំដើមឫស្សី ហាក់មិនសូវសមហេតុផលនៅតំបន់បឹងទន្លេសាបទេ ព្រោះឫស្សីគេដាំ ដើម្បីទប់ដី កុំឱ្យបាក់ច្រាំងនៅតាមព្រែក ប្រឡាយ អូរជាដើម រីឯ ដើមត្នោត ក៏មិនបានផ្តល់ជាជម្រកដល់ត្រីដែរ។ ព្រៃរនាមនៅតំបន់ព្រៃលិចទឹក បើយើងមិនព្យួររាស់ទន្ទ្រានទេ តែរយៈពេល២ទៅ៣ឆ្នាំ វានឹងដុះមកវិញមិនខាន»។

ចំណែក លោកយ៉ង សាំងកុមារ វិញ លោកក៏ហាក់ដូចជាហួសចិត្តនឹងការយកដើមឫស្សី និងត្នោតទៅដាំនៅក្នុងតំបន់ព្រៃលិចនៅជុំវិញបឹងទន្លេសាបយ៉ាងនេះដែរ។ តាមរយៈទំព័រហ្វេសប៊ុកដូចគ្នា លោកបណ្ឌិត យង សាំងកុមារ បានសរសេរបែបនេះថា៖ «ដើមត្នោតសម្រាប់ដាំនៅតំបន់ប្រព័ន្ធអេកូឡូហ្ស៊ីព្រៃលិចទឹកបឹងទន្លេសាប? សូមពិនិត្យមើលឡើងវិញផង»។

សូមបញ្ជាក់ថា ​ប្រតិកម្មរបស់បណ្ឌិតទាំង២នេះ ធ្វើឡើងបន្ទាប់ពីក្រុមមន្រ្តីមួយចំនួននៅតាមបណ្តាខេត្តជាប់បឹងទន្លេសាប បាននាំគ្នាយកដើមឫស្សី និងគ្រាប់ត្នោតទៅដាំនៅតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប។ តំបន់នេះ គេហៅតំបន់៣ ដែលរងការកាប់ទន្ទ្រានកាន់កាប់ដោយខុសច្បាប់ពីជនខិលខូចមួយចំនួន ហើយត្រូវបានលោកបណ្ឌិត សុខ ទូច ចុះទៅធ្វើការស្រាវជ្រាវ និងរកឃើញភាពមិ​នប្រក្រតីទាំងនេះកាលពីពេលថ្មីៗនេះ៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម