Connect with us

ព័ត៌មានជាតិ

Breaking News ៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ»

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ ២០២១» ដែលជាព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រុងទ្រាយធំ នៅក្នុងប្រទេសកម្ពុជា។

តាមរយៈសារជាសំឡេង នៅរសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ដែលជាព្រឹត្តិ​ការ​ណ៍សោកនាដកម្ម សម្រាប់ប្រទេសកម្ពុជា ដោយសារតែការឆ្លងរាលដាលជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ចាប់តាំងពីថ្ងៃទី ២០ កុម្ភៈ រហូតមកដល់ថ្ងៃទី ២០ ខែធ្នូ មានរយៈពេល ១០ខែ ដែលធ្វើឲ្យប្រជាពលរដ្ឋរបស់យើង បានឆ្លងជំងឺកូវីដចំនួន ១២៤,០២៣នាក់ និងបាត់បង់ជីវិតចំនួន ៣,០០៥​នាក់»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា នៅថ្ងៃទី ២០ ខែធ្នូនេះ គឺជាថ្ងៃដំបូងដែលប្រទេសកម្ពុជា ពុំមានអ្នកមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយអត្រាឆ្លងក៏មានតែ ៧នាក់ប៉ុណ្ណោះ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចាប់តាំងពីកើតមានព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» មក គឺមានប្រជាពលរដ្ឋកម្ពុជា បានឆ្លងរាប់រយនាក់ និងស្លាប់រាប់សិបនាក់។

ក្នុងនោះ ក៏មានឆ្លងរហូតដល់ជាង ១ពាន់នាក់ ក្នុងរយៈពេលពីរថ្ងៃ។ ប៉ុន្តែ ក្នុងពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ការឆ្លង​កូវីដ​-​១៩​ មានការធ្លាក់ចុះជាបន្តបន្ទាប់ ដែលនៅសល់ត្រឹមតែក្រោម ១០នាក់ប៉ុណ្ណោះ។ ចំណែកឯការ​ស្លា​ប់ ក៏មានការធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១នេះ ពុំមានអ្នកស្លាប់ដោយ​សារកូវីដ-១៩នេះ ឡើយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា «អាចចាត់ទុកថា នេះជាជោគជ័យមួយ ឬអាចថា ការកាត់ប​ន្ថយ​នៃបរាជ័យ ដោយសារកូវីដ-១៩ ដែលខ្ញុំ ព្រះករុណខ្ញុំ តែងតែនិយាយថា គ្មានទេពាក្យជោគជ័យ ប៉ុន្តែគ្រាន់តែពាក្យថា ការខូចខាតនេះវាមិនធំ គឺយើងមិនមានជោគជ័យទេនៅលើជំងឺនេះ តែក៏អាចនិយាយបានថា វាក៏ជោគជ័យនៃការទប់ស្កាត់ មិនឲ្យយើងធ្លាក់ទៅក្នុងជ្រោះមរណៈ ដែលយើងមានការបារម្ភខ្លាំង នៅក្នុងពេលចូលឆ្នាំ ប្រពៃណីជាតិរបស់យើង ដែលនាំទៅដល់ការបិទខ្ទប់នៅទីក្រុងភ្នំពេញ និងនៅទីក្រុងតាខ្មៅ ព្រមទាំងការបិទខ្ទប់រារាំងការធ្វើដំណើរពីខេត្តមួយ ទៅកាន់ខេត្តមួយ ទាំងដែលពេលនោះ បង្កការលំបាកយ៉ាងខ្លាំង សម្រាប់ទាំងរដ្ឋ ទាំងប្រជាពលរដ្ឋរបស់យើង»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ជាមួយនឹងការខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ គឺរាជរដ្ឋា​ភិ​បាល បានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។ សម្ដេចតេជោ បានគូសបញ្ជាក់ថា វ៉ាក់សាំងបានជួយអាយុជីវិត របស់ប្រជាជនកម្ពុជា ហើយសម្ដេចក៏អរគុណដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធដែនដីគ្រប់លំដាប់ថ្នាក់ និងគ្រប់ស្ថាប័ន ជាពិសេសស្ថាប័នសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យ ដែលចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយត្រូវបានមហាជនដាក់ឈ្មោះជូនថា កងទ័ពអាវស៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម៨ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍២០ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៥ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប្រធានាធិបតី​ស៊ែប៊ី Vucic ចោទ​បស្ចឹមប្រទេស​​នៅ​ពីក្រោយ​បាតុកម្ម​និស្សិត​ទម្លាក់​លោក​

Sokha Hotels

ព័ត៌មានពេញនិយម