Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ៖ ប្រកាសបិទ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” ប៉ុន្តែមិនមែនបញ្ចប់ការប្រយុទ្ធជំងឺកូវីដ-១៩

បានផុស

នៅ

តាមរយៈសារជាសំឡេងថ្ងៃនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ ២០២១”  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា យើងគ្រាន់តែប្រកាសបញ្ចប់ ព្រឹត្តិការណ៍ ២០ កុម្ភៈ ប៉ុន្តែការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅ តែជាកិច្ចការត្រូវអនុវត្តបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោថ្លែងបន្តថា កិច្ចការនេះ មិនអាចធ្វេសប្រហែសបានទេ សូមកុំឱ្យកើតមាននូវព្រឹត្តិការណ៍ដទៃទៀត សូមឱ្យការធ្លាក់ចុះនៃការស្លាប់ ធ្លាក់ចុះនៃការស្លាប់ និងឈានទៅ រកអត្រាសូន្យ នៃការស្លាប់នេះ ឱ្យនៅ បន្តទៀត តាមរយៈការខិតខំរបស់ប្រជាពលរដ្ឋម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍នីមួយៗតាមរយៈការអនុវត្តនូវវិធានការសុខាភិបាល។

ជាមួយគ្នានេះ សម្ដេចជំរុញប្រជាពលរដ្ឋមកទទួលចាក់វ៉ាក់សាំងមូលដ្ឋាន និងវ៉ាក់សាំងជំរុញ ដោយសម្ដេចបញ្ជាក់ថា កម្ពុជា មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជន តាមរយៈជំនួយ ការបញ្ជាទិញ និងវ៉ាក់សាំងដែលនឹងត្រៀមផលិតនៅកម្ពុជានាពេលខាងមុខ។

សម្ដេច អំពាវនាវប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារជីវិតខ្លួនឯង សមាជិកគ្រួសារ និងសហគមន៍ ដើម្បីដំណើរការបើកប្រទេសឡើងវិញប្រព្រឹត្តទៅ ដោយរលូន។ ការរៀនរស់ជាមួយជំងឺកូវីដ-១៩ ជាការណ៍សំខាន់ ព្រោះនៅ ពេលខាងមុខ យើងមិនដឹងថា មានមេរោគបំប្លែងថ្មីអ្វីទៀតទេ ប៉ុន្តែប្រសិនយើងការពារខ្លួន ដោយអនុវត្តវិធានការសុខាភិបាល រួមទាំងការ ទទួលវ៉ាក់សាំង​​ពេញលេញ ​គឺយើងអាចជម្នះ និងការពារខ្លួនបាន។

គួរបញ្ជាក់ថា បើតាមការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញថា ចាប់តាំងពីថ្ងៃទី ២០ កុម្ភៈ រហូតមកដល់ថ្ងៃទី ២០ ខែធ្នូ មានរយៈពេល ១០ខែនេះ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ឆ្លងជំងឺកូវីដ-១៩ ចំនួន ១២៤ ០២៣ នាក់ និងបាត់បង់ជីវិតចំនួន ៣ ០០៥ នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១០ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម១១ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ១៤ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម១៨ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម