ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ប្រកាសពីហានិភ័យ នៃគ្រឿងញៀន ខណៈការចរាចរកើតឡើង ដាច់ដោយឡែកៗពីគ្នា
មានប្រសាសន៍នៅ ក្នុងពិធីសម្ពោធអគារមណ្ឌលទទួលពលករកំរៀង ស្ថិតនៅ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសពីហានិភ័យ នៃការចរាចរគ្រឿងញៀន ខណៈដែលសារធាតុញៀនត្រូវបានជនល្មើសចរាចរដាច់ដោយឡែកៗពីគ្នា ពិបាកត្រួតពិនិត្យ។

បើតាមសម្ដេចក្រឡាហោម ស ខេង និន្នាការនៃការចរាចរគ្រឿងញៀននៅ លើពិភពលោក ក៏ដូចជាក្នុងតំបន់ អនុតំបន់មិនមានការថមថយទេ ជាពិសេសគ្រឿងញៀនសំយោគ។
សម្ដេចបញ្ជាក់ថា គ្រឿងញៀនសំយោគនេះ ជាប្រភេទសារធាតុញៀន ដែលផ្សំឡើងដោយសារធាតុគីមីផ្សេងផ្សេងៗ ហើយគ្រឿងញៀនប្រភេទនេះ ពិបាកត្រួតពិនិត្យណាស់។

សម្តេចថា ករណីនេះ មិនខុសពីចោរលួចឡានពីព្រំដែនថៃទេ ដែលពួកគេមិនអាចយកឡានចូលមកស្រុកខ្មែរទាំងមូលបានទេ ដោយម្ដងគេយកកង់ ម្ដងយកចង្កៀង ម្ដងយកចង្គូត ម្ដងយកម៉ាស៊ីន… ហើយនៅ ពេលចូលមកដល់គេតំឡើងជាឡានវិញដដែល ដោយឡែកគ្រឿងញៀនក៏ដូចគ្នាដែរ គឺយកម្ដងសារធាតុនេះ ម្ដងសារធាតុនោះ “ឧទាហរណ៍ថា ៥មុខគេយកខុសៗគ្នាមក គេថាយកមកផលិតជី ឬមួយយកមកព្រលិតស្អីឯណាផ្សេងទៅវិញទេ ប៉ុន្តែទីបំផុតអត់ទេ យកមកផ្គុំគ្នាទៅ ជាសារធាតុញៀនតែម្ដង ដែលយើងចាប់បានប្រមាណ២តោនជាងនៅ កំពង់ស្ពឺ”។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងដែរថា នៅ ក្នុងកិច្ចប្រជុំកន្លងមក សម្ដេចបានស្នើឱ្យក្រសួងដែលជាអ្នកចេញអាជ្ញាប័ណ្ណ រៀបចំឲ្យមានគណៈកម្មការមួយៗ ដើម្បីត្រួតពិនិត្យសារធាតុញៀន ហើយក្រសួងដែលជាអ្នកចេញអាជ្ញាប័ណ្ណ គឺត្រូវធ្វើប្រធានតែម្ដង បើមានការអីគាត់មានភាពងាយស្រួល។
សម្ដេចក្រឡាហោមអះអាងថា សមត្ថកិច្ចប៉ូលិស កងរាជអាវុធហត្ថ នៅ ពេលដែលមានការសង្ស័យ មិនអាចទៅ ឆែកបានទេ ប្រសិនបើគ្មានការអនុញ្ញាត ហើយករណីនៅ ស្រុករ៉ាល់នេះ គាត់បានយករោងចក្រផលិតស្វាយធ្វើជាខែល។

សម្តេចបានបញ្ជាក់ថា គ្រឿងញៀនដែលផលិតហើយ ទោះបីជាដឹកចេញនៅ កន្លែងណា ក៏ដោយក៏មិនអនុញ្ញាដែរ ពីព្រោះវាខុសច្បាប់អន្តរជាតិ ហើយធ្វើឲ្យខូចមុខមាត់របស់កម្ពុជាយើង ដែលពីមុនគេថាកម្ពុជាគ្រាន់តែជាប្រទេសឆ្លងកាត់ តែឥឡូវមិនត្រឹមតែឆ្លងកាត់ គឺជាកន្លែងផលិតផង។
សម្ដេចក្រឡាហោមស ខេង បានបញ្ជាក់ទៀតថា អ្នកជាប់ឃុំនៅ ទូទាំងប្រទេសកម្ពុជាយើងទាំងអស់មាន៣ម៉ឺន៨ ពាន់នាក់ ក្នុងនោះ ៥១ភាគរយ គឺជាអ្នកទោសគ្រឿងញៀន។ សម្តេចថា នេះជារឿងមួយធំណាស់ ពីព្រោះរដ្ឋយើងត្រូវចិញ្ចឹមនៅក្នុងពន្ធនាគារមួយខែៗអស់មិនតិចទេ។
សម្ដេចក្រឡាហោម ស ខេង អះអាងថា មេរកស៊ីគ្រឿងញៀនធំៗ វាអត់ជក់គ្រឿងញៀនទេ ប៉ុន្តែអ្នករកស៊ីតូចតាច រកស៊ីផងវាជក់ផង ហើយអាមេធំនេះមិនងាយចាប់បានទេ ពីព្រោះភាគច្រើនវានៅ ក្រៅ ប្រទេស ដូច្នេះអនាគតវានឹងប៉ះពាល់ដល់បុគ្គល ប៉ះពាល់ដល់ក្រុមគ្រួសារ និងប៉ះពាល់ដល់សង្គមរបស់យើងធ្ងន់ធ្ងរ ដែលយើងមានការបារម្ភ ហើយប្រសិនបើយើងមិនរួមគ្នា មិនគាំទ្រគ្នា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនទេ មិនបានទេ ពីព្រោះនេះជាបញ្ហាធំណាស់ សម្រាប់ជាតិរបស់យើង ប្រសិនបើយើងដោះស្រាយមិនបានទេ ស្ថានការណ៍នឹងជ្រុល៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?