Connect with us

ព័ត៌មានជាតិ

ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី ៣ មានអ្នកចូលរួមជិត ២ ម៉ឺននាក់

បានផុស

នៅ

​ការតាំងពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា​លើក​ទី​៣ បាន​ប្រារព្ធ​ឡើង​រយៈពេល​៣​ថ្ងៃ​ពេញ​នៅ មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៧ ១៨ ១៩ ខែធ្នូ ឆ្នាំ​២០២១ បន្ទាប់ពី​ការខកខាន​កាលពី​ឆ្នាំមុន ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល កូ​វីដ​១៩​។ ទោះបីជា​មានការ​ខកខាន​មួយឆ្នាំ តែ​ការចូលរួម​ទស្សនា​កម្មវិធី នា​ឆ្នាំនេះ គឺមាន​សន្ទុះ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​សិស្សានុសិស្ស និស្សិត និង​សាធារណជន​ទូទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងនោះដែរ ការចូលរួម​ពី​សំណាក់​សិស្សានុសិស្ស និង​និស្សិត គឺមាន​ចាប់ពី​កម្រិត​បឋមសិក្សា ដល់​ឧ​ត្ត​មសិ​ក្សា​ដែល​មកពី​រាជធានី​ភ្នំពេញ​ក៏ដូចជា​តាម​បណ្ដា​ខេត្ត​នានា ដោយមាន​អត្រា​កើនឡើង​គួរឱ្យកត់សម្គាល់​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ សរុប​ប្រមាណ​ជិត​ ២ ​ម៉ឺន​នាក់​។

​លើសពីនេះទៅទៀត ពិព័រណ៍​យន្តហោះ​និង​បច្ចេកវិទ្យា លើក​ទី​៣ ពិត​ជាមាន​កិត្តិយស ដោយមាន​ការអញ្ជើញ​ចូលរួម​ទស្សនា​ពី​សំណាក់ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើង​អាកាស និង​ក្រុមការងារ​អគ្គមេបញ្ជាការ​កងទ័ព​អាកាស នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃទី ​១៩ ខែធ្នូ ឆ្នាំ​ ២០២១ នេះ​ដែលជា​ថ្ងៃ​បិទ​បញ្ចប់​នៃ​កម្មវិធី​។

​គួរបញ្ជាក់​ផងដែរ​ថា ក្នុងការ​តាំងពិព័រណ៍​នេះ គឺមាន​ការដាក់​តាំង​បង្ហាញ​នូវ​ស្នាដៃ​បច្ចេកវិទ្យា​ថ្មីៗ ដែល​ផលិត​ដោយ​សិស្សានុសិស្ស និង​សិស្ស​និស្សិត ជាច្រើន​ដូចជា ការដាក់​បង្ហាញ​នូវ​ដ្រូ​ន ដែល​អាច​ដឹក​មនុ​ស្សបាន ដ្រូ​ន​កសិកម្ម មនុស្ស​យន្ត​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​ចំណីអាហារ គំរូ​កូន​ផ្កាយរណប​ដែល​អាច​ថត​យក​រូបភាព​ស្រទាប់​ទី​ពីរ​នៃ​ផែនដី​របស់​សាលារៀន​អ៊ី​ធូ​ស្ទែ​ម និង​ស្នាដៃ​បច្ចេកវិទ្យា​ជាច្រើន​ទៀត ក្នុង​គោលបំណង​ដើម្បី​បំផុសទឹកចិត្ត​យុវជន​ដែលមាន​ទេពកោសល្យ និង​សមត្ថភាព​ផ្នែក​យន្តហោះ និង​បច្ចេកវិទ្យា​របស់​កម្ពុជា បានបង្ហាញ​នូវ​សមិទ្ធផល និង​ការច្នៃប្រឌិត​បង្កើត​ថ្មី​របស់ខ្លួន ជូន​ដល់​សាធារណជន​និង​អ្នក​ដែល​បានមក​ចូលរួម​ទស្សនា​ទាំងអស់​ដើម្បី​ទទួលយក​បទពិសោធន៍​និង​ចំណេះដឹង​ថ្មីៗ​។

​អ្វីដែល​អស្ចារ្យ​នោះ​គឺ កម្មវិធី​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា​នេះ មិនមែន​ត្រឹមតែ​មានការ​ដាក់តាំង​បង្ហាញ​តែប៉ុណ្ណោះ​ទេ ក្នុងនោះ​ក៏មាន​ការប្រកួត​លើ​វិញ្ញាសា​រ៉ូ​បូត​មនុស្ស​យន្ត និង​យន្តហោះ​កៅស៊ូ​ផងដែរ​។ ជា​មោទកភាព ពិព័រណ៍​យន្តហោះ និង​បចេ្ចកវិទ្យា ត្រូវបាន​បង្កើត និង​រៀបចំឡើង​ដោយ​ក្រុមយុវជន​កម្ពុជា​មកពី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង ដែលមាន​ចំណង់​ចំណូលចិត្ត​លើ​មុខវិជ្ជា​យន្តហោះ អាកាសចរណ៍ បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ និង​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​កងទ័ព​ជើង​អាកាស ក្នុង​គោលបំណង លើកទឹកចិត្ត ផ្ដល់ឱកាស និង​បើក​វិថី​ឲ្យ​យុវជន​សតវត្ស​ទី​២១ បាន​សិក្សា​ស្វែងយល់​បន្ថែម​ទៅលើ​ផ្នែក​អាកាសចរណ៍ យន្តហោះ បច្ចេកវិទ្យា គួបផ្សំ​នឹង​វិទ្យាសាស្ត្រ STEM ដើម្បី​ជា​ទំពាំង​ដ៏​រឹងមាំ​សម្រាប់​ស្នង​ឫស្សី​ល្អ​នា​ថ្ងៃ​អនាគត និង​ជា​ធនធានមនុស្ស​ដ៏​ប្រសើរ​ដើម្បី​ជួយ​ជ្រោមជ្រែង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​ក្លាយជា​ប្រទេស​អភិវឌ្ឍ និង​ដើរ​តាម​ទាន់​បដិវត្ត​ឧស្សាហកម្ម 4.0​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៥ នាទីutes មុន

ក្លិប​ប្រដាល់​ខ្លះ​​ពិត​ជា​ទទួល​បាន​តម្លៃ​៥០០​ដុល្លារ​មែន​ពី​ម្ចាស់​ឧបត្ថម្ភកម្មវិធី

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ៥០ នាទីutes មុន

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងគ្រួសារកងទ័ព ជិត២ពាន់នាក់នៅស្រុកបន្ទាយស្រី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋនៅក្រុងតាខ្មៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ផ្ទុះការបាញ់តដៃគ្នា រវាងមន្ត្រីអាមេរិកនិងក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក នៅព្រំដែន

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម