ព័ត៌មានជាតិ
កម្ពុជា រួមកម្លាំងគ្នាគាំទ្រព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរក្នុងខេត្តសៀមរាប
កម្ពុជា បានធ្វើការងាររួមគ្នា ដើម្បីគាំទ្រខេត្តសៀមរាប ខណៈដែលខេត្តនេះអបអរសារទរឋានៈរបស់ខ្លួនជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២០២២។ នេះបើយោងតាមអ្នករៀបចំព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA)។

លោក Aaron Carpene ដែលជា Artistic Director នៃមហោស្រពសិល្បៈអន្តរជាតិអង្គរ បានសម្ដែងការកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប អ្នករៀបចំព្រឹត្តិការណ៍វប្បធម៌ ដើម្បីអបអរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២០២២ ក៏ដូចជាសាធារណជនទូទៅ និងអ្នកឧបត្ថម្ភព្រឹត្តិការណ៍ទាំងអស់ដែលបានធ្វើឱ្យព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរលើកដំបូងនេះ បញ្ចប់ទៅបានដោយជោគជ័យ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីបើកព្រឹត្តិការណ៍វប្បធម៌ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែធ្នូ ដោយមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតរបស់ប្រទេសអាស៊ាន អ្នកមុខអ្នកការ និងអាជ្ញាធរផ្សេងៗ។

នៅក្នុងពិធីបើកព្រឹត្តិការណ៍នេះ លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា សៀមរាបជាទីក្រុងទី៦ ដែលបានដាក់ជាទីក្រុងវប្បធម៌អាស៊ាន។ ការសម្រេចជ្រើសរើសក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានពុំមែនជាការចៃដន្យឡើយ ត្បិតសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរចាប់ពីសតវត្សរ៍ទី៩ ដល់ទី១៥ ដែលមានប្រាង្គប្រាសាទដ៏ស្គឹមស្កៃ ដែលជាសក្ខីភាព និងជាខេត្តសម្បូរទៅដោយមរតកវប្បធម៌ទាំងរូបិយ និងអរូបិយ ដែលជាទិសដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាយនៅអាស៊ីអាគ្នេយ៍។

មនុស្សរាប់ពាន់នាក់ បានចូលរួមក្នុងមហោស្រពសិល្បៈអន្ដរជាតិអង្គរនេះ ដែលមានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ក្នុងខេត្តសៀមរាប។ កម្មវិធីពិសេសៗក្នុងព្រឹត្តិការណ៍នេះ រួមមាន ការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បៈករ សិល្បៈការនីជាច្រើន រួមទាំងតន្ត្រីករ វិចិត្រករគំនូរ អ្នកនិពន្ធ និងអ្នករបាំជាដើម។ លោក Aaron Carpene បានឱ្យដឹងថា ព្រឹត្ដិការណ៍ដ៏លេចធ្លោរបំផុតមួយក្នុងចំណោមព្រឹត្តិការណ៍ផ្សេងៗ គឺការបង្ហោះខ្លែងប្រពៃណីកម្ពុជាដែលហៅថា ខ្លែងឯកខ្មែរ ដែលបានចាប់យកចំណាប់អារម្មណ៍របស់អន្ដរជាតិ។

លោក Carpene មានប្រសាសន៍ថា៖ «មហោស្រពសិល្បៈអន្ដរជាតិអង្គរ ជាព្រឹត្ដិការណ៍ដ៏អស្ចារ្យ ដើម្បីប្រមូលផ្តុំកម្លាំងសាមគ្គីកម្ពុជារួមគ្នា ក្រោយឆ្លងកាត់ឧបសគ្គដ៏វែងឆ្ងាយរួចមក។ វា ជាក៏ឱកាសដ៏ល្អផងដែរ ក្នុងការបង្ហាញបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ ក្នុងនាម ជាអ្នករៀបចំព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរនេះ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការណែនាំ និងការចង្អុលបង្ហាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់ការគាំទ្រដ៏ពេញទំហឹង ដើម្បីធ្វើឱ្យព្រឹត្ដិការណ៍នេះបញ្ចប់ទៅដោយជោគជ័យ»។

នៅក្នុងពិធីបិទព្រឹត្តិការណ៍អបអរក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានជាផ្លូវការ លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្ដិការណ៍វប្បធម៌នេះ ពិតជាមានសារសំខាន់ខ្លាំងណាស់នៅក្នុងពេលដែលពិភពលោកទាំងមូលនៅបន្ដប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្ដឱ្យប្រជាជនទូទាំងប្រទេសចូលរួមលើកស្ទួយកិច្ចការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈដែលកម្ពុជាបានបើកដំណើរការប្រទេសឡើងវិញក្នុងគ្រប់វិស័យ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ