ព័ត៌មានជាតិ
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាវៀតណាមមានទំហំជិត ៨ពាន់លានដុល្លារកើនឡើងជាង ៨៧ភាគរយ
ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២១ អត្រាពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងវៀតណាម ទទួលបាន ៧ ៨៧០លានដុល្លារអាមេរិក កើនឡើង ៨៧,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២០ អត្រាពាណិជ្ជកម្មទ្វេភាគីទទួលបានជាង ៥ ៣០០លានដុល្លារអាមេរិក ក្នុងនោះទំនិញរបស់វៀតណាមនាំចេញមកកម្ពុជាមានជាង ៤ ១០០លានដុល្លារ និងទំនិញកម្ពុជានាំចូលទៅវៀតណាមជិត ១ ២០០លានដុល្លារអាមេរិក។

នៅឆ្នាំ ២០២១ ទំនិញកម្ពុជា នាំចេញទៅវៀតណាមទទួលបាន ៣ ៩៤០លានដុល្លារអាមេរិក កើនឡើង ៣៩៦% និងទំនិញវៀតណាមនាំចូលមកកម្ពុជា ៣ ៩៣០លានដុល្លារអាមេរិក កើនឡើង ១៧,១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។
យោងតាមប្រភពពីតំណាងស្ថានីយ៍ទូរទស្សន៍វៀតណាម (VOV) នៅកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នវៀតណាម មានគម្រោងវិនិយោគជាង២០០ ដែលទទួលបានច្បាប់វិនិយោគនៅកម្ពុជា នៅលើវិស័យជាច្រើន ជាមួយទុនសរុបចុះបញ្ជីជាង ៣០០លានដុល្លារអាមេរិក ចំណែកឯកម្ពុជាវិញ មានជិត ២០គម្រោងវិនិយោគនៅវៀតណាម ជាមួយទុនសរុបចុះបញ្ជីជាង ៦០លានដុល្លារអាមេរិក។
បណ្ដាអាជីវកម្មវៀតណាម ដែលកំពុងមានសកម្មភាពនៅកម្ពុជា មិនគ្រាន់តែប្រមូលផ្ដុំលើការងារអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ តែក៏បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការងារមនុស្សធម៌ជួយដល់សង្គម ដូចជាកសាងផ្លូវជនបទ ផ្ដល់នូវសេវាសុខាភិបាល កសាងសាលារៀន និងជួយដល់ជនក្រីក្រ ។
ជារៀងរាល់ឆ្នាំ វៀតណាមបានផ្ដល់អាហារូបករណ៍រយៈពេលវែងរាប់រយដល់និស្សិតកម្ពុជា រីឯកម្ពុជាក៏បានជួយបណ្ដុះបណ្ដាលនិស្សិតវៀតណាមរាប់រយនាក់ តាមសំណូមពររបស់ក្រសួងស្ថាប័ន និងមូលដ្ឋានរបស់វៀតណាម។
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានមានប្រសាសន៍ថា « ចំពោះការអញ្ជើញរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ប្រធានរដ្ឋយើងខ្ញុំ Nguyen Xuan Phuc នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ នេះគឺជាដំណើរទស្សនកិច្ចដំបូងបង្អស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមយើងមកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីក្រោយមហាសន្និបាតបក្សលើកទី១៣ និងក្រោយមានការបោះឆ្នោតរដ្ឋសភាអាណត្តិទី១៤ ក៏ដូចជាក្រោយពេលដែលប្រទេសយើងទាំងពីរផ្ទុះឡើងនូវមេរោគកូវីដ-១៩ រហូតមកដល់ពេលនេះ។ ចំពោះកម្ពុជាវិញ នេះគឺជាទស្សនកិច្ចដំបូងរបស់ប្រមុខរដ្ឋបរទេសដែលមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២១»។
លោកថា ដំណើរទស្សនកិច្ចនេះក៏ជាសញ្ញាចាប់ផ្ដើមសកម្មភាពនៃឆ្នាំមិត្តភាពពិសេសវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ២០២២ ដើម្បីចូលរួមខួបអនុស្សាវរីយ៍ និងអបអរសាទរខួប ៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២)៕ ដោយ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ