Connect with us

ព័ត៌មានជាតិ

អាជីវករផ្សារបឹងឈូកតវ៉ា សុំ​លក់​ដូរ​នៅទីតាំង​ចាស់​វិញ

បានផុស

នៅ

ខេត្តបាត់ដំបង÷ ក្រុមអាជីវករចំនួន ៥៣៧នាក់ តំណាងឲ្យអាជីវករ​ផ្សារ​បឹងឈូក​ជាច្រើននាក់​ទៀត បាន​ធ្វើ​ការ​តវ៉ា​ក្រោយ​ពេល​​អាជ្ញាធរ​បាន​ផ្លាស់ប្តូរទីតាំង​ចាស់ ក្រោមហេតុផលរៀបចំសណ្តាប់ធ្នាប់។

បើ​តាម​អាជីវករ​ដែល​ចេញ​តវ៉ាកាល​ពី​ម្សិលមិញបានឲ្យកម្ពុជាថ្មីដឹងថា ដោយសាតែទីតាំងលក់ដូរថ្មីលក់ដូរមិនសូវដាច់ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរ ទើបពួកគាត់ធ្វើការតវ៉ារហូតដល់មានដំណោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករម្នាក់ឈ្មោះ “ចែម៉ាប់”តំណាងឲ្យអាជីវករទាំង៥៣៧នាក់បានបញ្ជាក់ថា ក្រោយការសុំឲ្យលោកអភិបាលខេត្តដែល​ទើបទទួលតួនាទីថ្មីជួយសម្រួលឲ្យ​ពួកគាត់​លក់ដូរកន្លែងចាស់តែគ្មានដំណោះស្រាយ ទើបនៅថ្ងៃទី ២០ ខែធ្នូម្សិលមិញពួកគាត់បន្តការតវ៉ាសុំកិច្ចអន្តរាគមន៍បន្តទៀត ពីសំណាក់តំណាងរាស្ត្រមណ្ឌល់បាត់ដំបង។

ក្រុមអាជីវករបន្តថា ការតវ៉ាកាលពីម្សិលមិញ ពួកគាត់បានប្រមូលផ្តុំគ្នា​នៅមុខការិយាល័យនៃមន្ទីររដ្ឋសភា និងព្រឹទ្ធសភាខេត្តនៅវេលាម៉ោង០៨និង០០នាទីព្រឹក ក្នុងគោលបំណងសុំឲ្យលោកចាន់ សុផល តំណាងរាស្ត្រជួយអន្តរាគមន៍ តែត្រូវអវត្តមានលោកតំណាងរាស្ត្រ ដោយជាប់រវល់បំពេញការងារនៅឆ្ងាយ ទើបក្រុមអាជីវករសម្រេចបន្តប្រមូលផ្តុំគ្នាម្តងទៀតក្នុង​ថ្ងៃដដែលនៅវេលាម៉ោង០៣និង៣០នាទីរសៀល នៅសួនច្បារទល់មុខគេហដ្ឋានរបស់សម្តេចក្រឡាហោមស ខេង ដើម្បីសុំកិច្ចអន្តរាគមន៍។

រហូតដល់ល្ងាចថ្ងៃដដែល មន្ត្រីរដ្ឋបាលខេត្តរួមលោកផេង សិទ្ធី អភិបាលក្រុង បាន​មកធ្វើការសម្របសម្រួលឲ្យក្រុមអាជីវករ​ត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ ខណះដែលពួកគាត់បានឆ្លើយតបលោកអភិបាលក្រុងថានឹងបន្តការតវ៉ាបន្តទៀត រហូតដល់មានដំណោះស្រាយសមស្របណាមួយដល់ពួកគាត់៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម១៤ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១៧ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម