Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រការបង្កើតកម្មវិធីព័ត៌មានផ្សេងៗរបស់សារព័ត៌មានកម្ពុជាថ្មី ដើម្បីបម្រើមហាជន

បានផុស

នៅ

ថ្នាក់ដឹកនាំផ្នែកព័ត៌មានរបស់សារព័ត៌មានកម្ពុជាថ្មីនៅព្រឹកថ្ងៃអង្គារនេះ បានចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំផ្សេងៗពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។ នៅក្នុងជំនួបនេះ លោក ខៀវ កាញារីទ្ធ បានសម្តែងការកត់សម្គាល់ចំពោះការវិវត្តនានារបស់សារព័ត៌មានកម្ពុជាថ្មី ហើយបានគាំទ្រការបង្កើតនូវកម្មវិធីព័ត៌មានជាច្រើនជាបន្តបន្ទាប់របស់កម្ពុជាថ្មី ដើម្បីបម្រើមហាជន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មៃ សុខលីម និពន្ធនាយកសារព័ត៌មានកម្ពុជាថ្មី បានបង្ហាញប្រាប់លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ពីការវិវត្តនានារបស់កម្ពុជា ពិសេស ការវិវត្តពីកាសែតបោះពុម្ភជាក្រដាសមកជាសារព័ត៌មានអនឡាញ ដើម្បីដើរឲ្យទាន់សភាពការណ៍ជាក់ស្តែងនៃបច្ចេកវិទ្យា និងតម្រូវការព័ត៌មានរបស់ប្រជាពលរដ្ឋ។ លោក មៃ សុខលីម បានលើកឡើងថា សារព័ត៌មានកម្ពុជាថ្មី បានបន្តផ្សព្វផ្សាយតាមវេបសាយ តាមអេប និងតាមបណ្តាញសង្គមហ្វេសប៊ុក ដោយទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនកម្ពុជា។

ជាមួយគ្នានេះ និពន្ធនាយកសារព័ត៌មានកម្ពុជាថ្មី ក៏បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានថា ក្រុមអ្នកសារព័ត៌មានកម្ពុជាថ្មី តែងតែផលិត និងផ្សព្វផ្សាយនូវព័ត៌មាន ដែលមានក្រមសីលធម៌ វិជ្ជាជីវៈ និងគុណភាពជូនដល់ប្រិយមិត្តអ្នកអាន និងអ្នកទស្សនា។ ក្នុងនោះ សារព័ត៌មានកម្ពុជាថ្មី តែងតែផ្សព្វផ្សាយនូវព័ត៌មានពាក់ព័ន្ធនឹងបញ្ហានយោបាយ សង្គម សេដ្ឋកិច្ច សិល្បៈកម្សាន្ដ និងសន្តិសុខសង្គមជាដើម។ បន្ថែមលើនេះ កម្ពុជាថ្មី ក៏បានបង្កើតនូវកម្មវិធីសម្ភាសន៍ផ្តាច់មុខលើប្រធានបទក្តៅៗ កម្មវិធីមាតុភូមិខ្ញុំ កម្មវិធីដែនដីបុព្វបុរស កម្មវិធីSession 26 កម្មវិធីផ្សាយផ្ទាល់Real Time ព្រមទាំង កម្មវិធីរីកចម្រើនក្រោមដំបូលសន្តិភាព(Grow under Peace)។

ចំពោះកម្មវិធីព័ត៌មានថ្មីទាំងអស់នេះ លោក ខៀវ កាញារីទ្ធ បានសម្តែងការគាំទ្រ ហើយលោកបានបញ្ជាក់ថា លោកតែងតែបានតាមដានកម្មវិធីផ្សាយព័ត៌មានរបស់សារព័ត៌មានកម្ពុជាថ្មីជារៀងរាល់ថ្ងៃ។ លោករដ្ឋមន្រ្តី បានអះអាងថា នាពេលបច្ចប្បន្ននេះ សារព័ត៌មាននានានៅក្នុងប្រទេសកម្ពុជា បានប្រកួតប្រជែងគ្នាខ្លាំងណាស់ក្នុងការធ្វើព័ត៌មានល្អៗ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យសារព័ត៌មានទាំងអស់បន្តផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានគុណភាព ដើម្បីឲ្យអ្នកអាន អ្នកទស្សនា  ទទួលបាននូវព័ត៌មានពិត និងទទួលបាននូវចំណេះដឹងថ្មីៗ។

ជុំវិញបញ្ហានេះ និពន្ធនាយកសារព័ត៌មានកម្ពុជាថ្មី លោក មៃ សុខលីម បានជម្រាបរដ្ឋមន្រ្តីក្រសួងព័ត៌មានថា ការរាយការណ៍ និងការផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ​និងមានគុណភាព គឺជាគោលដៅចម្បងរបស់សារព័ត៌មានកម្ពុជាថ្មីតែម្តង។ លោកថា សារព័ត៌មានកម្ពុជាថ្មីតែងតែបានផ្សព្វផ្សាយនូវព័ត៌មានពិតឥតលម្អៀង ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំង និងលុបបំបាត់នូវព័ត៌មានក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៨ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៧ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

Sokha Hotels

ព័ត៌មានពេញនិយម