ព័ត៌មានជាតិ
ព្រោះខ្លាចបុកម៉ូតូខាងមុខទាញចង្កូតទៅខាងស្ដាំដៃបុករបងព្រលានយន្ដហោះអន្តរជាតិភ្នំពេញខ្ទេចមួយកំណាត់មុខ
ភ្នំពេញ: បុរសម្នាក់បើករថយន្ដម៉ាកព្រូសដោយខ្លាចបុកម៉ូតូដែលធ្វើដំណើរនៅខាងមុខ ទាញចង្កូតរថយន្ដទៅបុករនាំងដែកបាំងរបងព្រលានយន្តហោះអន្ដរជាតិភ្នំពេញ ខូចខាតពីរផ្ទាំងឯរថយន្តខ្ទាតមកអែបនិងទ្រូវផ្លូវ ខ្ទេចមួយកំណាត់មុខ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩និង២០ នាទីយប់ថ្ងៃទី០៧ ខែធ្នូឆ្នាំ២០២០ ស្ថិត នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ព័ត៍មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BI-5520 ដោយធ្វើដំណើរទិសដៅពីលិច ទៅកើតក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុខាងលើ ដោយខ្លាចបុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរមុខ ក៏គេចមកខាងស្ដាំដៃជ្រុលទៅបុករនាំងដែកបាំងរបងប្រលានយន្តហោះអន្តរជាតិភ្នំពេញបណ្តាលឲ្យខូចខាតពីរផ្ទាំង ខ្ទាតរថយន្ដមកក្បែរទ្រូងផ្លូវ ខូចខាតមួយកំណាត់មុខតែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលអោយម្ចាស់រថយន្តរងរបួសនោះទេ។ប្រភពដដែលបានបន្តថា ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ម្ចាស់រថយន្ដបានចុះពីលើរថយន្តឡើងជិះម៉ូតូកង់បីគេចខ្លួនបាត់ ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ធានបានចុះដល់កន្លែងកើតហេតុ ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕
អត្ថបទដោយ ៖សុខុម



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី