Connect with us

ព័ត៌មានជាតិ

បញ្ហា​រវាង​បុគ្គលិក​ និងក្រុមហ៊ុន​ណាហ្គាវើល​ មិនទាន់ទទួលបានដំណោះស្រាយ

បានផុស

នៅ

តាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងការងារបានឱ្យដឹងថា អាជ្ញាធរ​រាជធានី​ភ្នំពេញ កំពុង​បន្ត​រកដំ​ណោះ​ស្រាយ​ សម្របសម្រួល​ការតវ៉ា​របស់​បុគ្គលិកក្រុមហ៊ុន​ណាហ្គាវើល បន្ទាប់ពីការសម្រប​សម្រួល​​រវាងសហជីព និងក្រុមហ៊ុនទទួលបរាជ័យ កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលិកក្រុមហ៊ុនណាហ្កាវើល ប្រមាណ ១ ពាន់នាក់ កាលពីពេលថ្មីៗនេះ បានធ្វើកូដកម្មតវ៉ាឡើងវិញឱ្យក្រុមហ៊ុន ទទួលយកពួកគេ ៣៦៤ នាក់ចូលធ្វើ​ការ បន្ទាប់ពីក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកអស់រយៈពេល ជាង ៨ ខែ ក្រោមហេតុផល​វិបត្តិជំងឺកូវីដ១៩។​

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ២១ ខែធ្នូ នេះថា ក្រសួងការងារ បានធ្វើការសម្របសម្រួលបញ្ហានេះតាំងពីខែ ឧសភា រហូតមក​ដល់បច្ចុប្បន្ន ហើយនៅតែបន្តសម្របសម្រួលដរាបណាមានការស្នើសុំចរចារ រីឯលទ្ធផល​ចរចារ​គឺអាស្រ័យទៅលើភាគទាំងពីរដែលជាអ្នកស្នើសុំ ហើយជាអ្នកផ្ដល់ចំណែកអ្វី ដែលមានចែង​ក្នុងច្បាប់​តម្រូវថា ភាគីនេះ ត្រូវធ្វើអ្វី ភាគីណាត្រូវធ្វើអ្វី គឺក្រសួងមានសិទ្ធិចាប់បង្ខំឱ្យភាគី​នោះទទួល​យកតែម្ដង ប៉ុន្តែអ្វីដែលស្នើសុំលើសពីច្បាប់វាអាស្រ័យលើភាគីលើកសំណើ និងភាគីដែលត្រូវដោះ​ស្រាយ​នូវសំណើ​នោះ។​

លោក ហេង សួរ បានប្រាប់ថា ឥឡូវនេះ ក្រសួងការងារកំពុងរង់ចាំមើលភាគីទាំងពីរ សម្រប​សម្រួល និងដោះស្រាយម្ដងទៀតនៅរដ្ឋបាលរាជធានីភ្នំពេញ ថាតើមានអ្វីដែលអាច​កែសម្រួល​នូវសំណើ និងអាចទទួលយកអ្វីបន្ថែមទៀត គឺយើងរង់ចាំមើលការឆ្លើយតបរបស់ភាគីទាំងពីរ នៅថ្ងៃនេះ ឬថ្ងៃស្អែក។

ទោះយ៉ាងណា ប្រភព័ត៌មានពីសាលាររាជធានីភ្នំពេញ ប្រាប់ថា មកដល់ថ្ងៃនេះ ក្រុមសហជីព នៅមិនទាន់​ចូលតុចរចារ​ជាមួយភាគីក្រុមហ៊ុន នៅសាលារាជធានីភ្នំពេញនៅឡើយទេ។

បើតាម លោក ហេង សួរ និតិវិធីនៃការដោះស្រាយវិវាទនៅកម្ពុជាគឺ មានការដោះស្រាយ នៅកម្រិត​ក្រុមហ៊ុន ដែលក្រសួងបានធ្វើហើយ និងការុញទៅក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដែលក្រសួងបាន​រុញ​ទៅហើយ នៅសល់តែនិតិវិធីតែមួយទៀតទេគឺភាគីទាំងពីរុញទៅតុលាការដោយខ្លួនឯង។

លោក​ប្រាប់ថា ការធ្វើកូដកម្មគឺជាសកម្មភាពដោយឡែករបស់ភាគីនីមួយៗ ហើយក្រសួងបន្តរង់ចាំ​សម្រប​សម្រួលបន្តទៅទៀតនូវរាល់សំណើទាំងឡាយណាដែលភាគីនីមួយៗ បានលើកឡើង។ លោក ហេង សួរ បញ្ជាក់ថា ក្រសួងមិនរុញរាក្នុងការចាប់បង្ខំឱ្យភាគីណាមួយអនុវត្តច្បាប់នោះទេ ប៉ុន្តែ​អ្វី​ដែល​មិនមានចែងក្នុងច្បាប់ អ្វីដែលស្នើសុំលើសច្បាប់ នោះគឺត្រូវការសម្រេចចិត្តពីអ្នក​ដែល​ផ្តល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម