ព័ត៌មានជាតិ
ផ្លូវមួយខ្សែនៅសង្កាត់អូរប្ញស្សី៣ អាជ្ញាធរប្រើពេលមួយថ្ងៃអ៊ុតកៅស៊ូឲ្យរួច
ភ្នំពេញ៖ អនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលសង្កាត់អូរប្ញស្សី៣ ខណ្ឌ៧មករា បានធ្វើសកម្មភាពជួសជុលជង្ហុកសំបុកមាន់ ដោយអ៊ុតកៅស៊ូប្រភេទAC លើកំណាត់ផ្លូវលេខ១៦៤ ដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ និងដើម្បីសម្រួលដល់ការប្រកបរបរកទទួលទានជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាការធ្វើដំណើរទៅមកនៅក្នុងមូលដ្ឋានសង្កាត់អូរប្ញស្សី៣ ខណ្ឌ៧មករា។
មន្ត្រីរដ្ឋបាលសង្កាត់អូរប្ញស្សី៣បានឲ្យដឹងថា ការជួសជុលជង្ហុកសំបុកមាន់លើកំណាត់ផ្លូវលេខ១៦៤នេះ គឺចាប់អនុវត្តពីផ្លូវសុខហុក ដល់មហាវិថី អ៊ុងប៉ូគុណ (ផ្លូវលេខ១០៩ ) មានប្រវែងជាង ២២៥ ម៉ែត្រ ដោយធ្វើការបាញ់សម្អាត កាយយកដីស្អុយពីកន្លែងមានជង្ហុក សំបុកមាន់ ដែលធ្លាប់ដក់ទឹក កាលពីរដូវវស្សា។ នេះជាគម្រោងវិនិយោគ៣ឆ្នាំរំកិលរបស់សង្កាត់។



មន្ត្រីជំនាញដែលចុះដឹកនាំការអនុវត្តការងារបាញ់សម្អាត ជួលជុសនិងអ៊ុតកៅស៊ូ AC លើកំណាត់ផ្លូវខាងលើនេះ បានប្រាប់ឲ្យដឹងបន្តថា ការជួលជុសនិងអ៊ុតកៅស៊ូលើផ្លូវនេះ ជាគម្រោងរបស់រដ្ឋបាលសង្កាត់អូរប្ញស្សី៣ ក្នុងខណ្ឌ៧មករា ដោយអ៊ុតកៅស៊ូ AC កម្រាស៥សង់ទីម៉ែត្រ។
ដើម្បីកាត់បន្ថយផលប៉ះពាលចំពោះបងប្អូនដែលមានមុខរប ឬ អាជីវកម្មផ្សេងៗនៅលើកកំណាត់ផ្លូវនេះ អាជ្ញាធរត្រូវជំរុញឲ្យក្រុមការងារមន្ត្រីជំនាញពន្លឿនលើកិច្ចការនេះឲ្យបានឆាប់រួចរាល់បំផុត ដោយនាធាបានទាំងគុណភាពដែលអាចទទួលយកបានផងដែរ។
ការរដ្ឋានជួសជុលកំណាត់ផ្លូវលេខ១៦៤នេះ ប្រើប្រាស់ពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ផ្តើមនៅពេលព្រឹកនិងបានបញ្ចប់រួចរាល់នៅល្ងាចថ្ងៃទី២១ខែធ្នូនេះ ដើម្បីសម្រួលដល់ការប្រកបរបរកទទួលទាន របស់បងប្អូនប្រជាពលរដ្ឋដែលកំពុង រស់នៅអមសងខាងផ្លូវនេះ និងសម្រួលដល់លំហូរនៃការធ្វើចរាចរណ៍ទៅមក របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សង្កាត់ចំនួន៤ គឺសង្កាត់មនោរម្យ អូរប្ញស្សី២ អូប្ញស្សី៣ និង សង្កាត់វាលវង់ផងដែរ ។
កន្លងមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងបានជំរុញដល់អាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ យកចិត្តទុកដាក់លើកការងារថែទាំនិងជួសជុសផ្លូវជង្ហុកសំបុកមាន់ ដែលមាននៅក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីសម្រួលការធ្វើចរាចរណ៍ និងការប្រកបរបរកស៊ីប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ