Connect with us

ព័ត៌មានជាតិ

រដ្ឋបាលក្រុងព្រៃវែងទទូចដល់ម្ចាស់អាជីវកម្មលក់ម្ហូបអាហារផ្ទះសំណាក់កុំដំឡើងថ្លៃថ្ងៃប្រឡងបាក់ឌុប

បានផុស

នៅ

រដ្ឋបាលខេត្តព្រៃវែង ទទួចដល់ម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ កុំដំឡើងថ្លៃ ថ្ងៃប្រឡងបាក់ឌុបខាងមុខ។

យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលក្រុងព្រៃវែង កាលពីថ្ងៃទី ២០ ខែ ធ្នូ បានឲ្យដឹងដូច្នេះថា« នៅថ្ងៃទី ២៧-២៨ ខែធ្នូ ឆ្នាំ ២០២១  មានឪពុកម្តាយ អាណាព្យាបាល សិស្សានុសិស្សមកពីបណ្តាស្រុកជាច្រើន បាននាំកូនក្មួយមកស្នាក់នៅក្នុងក្រុងព្រៃវែង ដើម្បីចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ ២០២១ ដើម្បីសម្រួលដល់ការហូបចុក ស្នាក់នៅតាមលទ្ធភាព និងតម្រូវការរបស់ពួកគាត់ សូមឲ្យម្ចាស់អាជីវកម្មទាំងអស់ ក្នុងក្រុងព្រៃវែង មេត្តាយោគយល់ កុំដំឡើងថ្លៃលើការហូបចុក ស្នាក់នៅ ដោយយកតម្លៃដូចធម្មតា ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋបានមួយចំណែក»។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានអំពាវនាវ ដូចគ្នា ដល់ម្ចាស់អាជីវកម្មខាងលើ ជួយសម្រួលដល់បេក្ខប្រឡង កុំមានការឡើងថ្លៃចំណីអាហារ និងកន្លែងស្នាក់នៅ។ លោករដ្ឋមន្រ្តីអំពាវនាវបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ តាមទម្រង់ដូចឆ្នាំកន្លងមក ដោយមានបេក្ខជនបានដាក់ពាក្យប្រឡងសរុប ១១៥ ១៣៩ នាក់ ក្នុងនោះនារី ៦០ ៦៦១ នាក់ ចែកជា ២០៤ មណ្ឌល និង ៤ ៦៥១ បន្ទប់៕ សៅគ្រី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ៧ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

SME ចិន
ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ចិនពង្រឹងការគាំទ្រដល់ SMEs ដើម្បីពង្រីកខ្លួនទៅក្រៅប្រទេស

សេដ្ឋកិច្ច១៨ នាទីutes មុន

កម្ពុជានឹងផ្សព្វផ្សាយអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងពិព័ណ៌ទេសចរណ៍អន្តរជាតិនៅអឺរ៉ុប

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម