ព័ត៌មានជាតិ
ប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សាស្នើក្រសួងអប់រំឲ្យបេក្ខជនប្រឡងបាក់ឌុបជាប់ដោយស្វ័យប្រវត្តិ
ប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សា បានស្នើក្រសួងអប់រំយុវជន និងកីឡា ឲ្យបេក្ខជនប្រឡងបាក់ឌុបដែលត្រូវប្រឡងនាពេលខាងមុខ ឲ្យជាប់ដោយស្វ័យប្រវត្តិ ឬយកពិន្ទុមធ្យមថ្នាក់ទី១២ ដើម្បីកំណត់ជាប់ ឬធ្លាក់តែម្តងដោយមិនចាំបាច់ប្រឡងនោះទេ ដោយសារការរាតត្បាតកូវីដ-១៩។
ការស្នើសុំរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សានេះ បានធ្វើឡើងបន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា បានសម្រេចពន្យាពេលការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលគ្រោងធ្វើនៅថ្ងៃទី២១និង២២ ខែធ្នូទៅធ្វើនៅពាក់កណ្តាលខែមករា ឆ្នាំ២០២១ ដោយសារស្ថានភាពមិនទាន់ច្បាស់លាស់ នៃផលប៉ះពាល់នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។

លោក ហេង វ៉ាន់ដា ប្រធាន សមាគមគ្រឹះស្ថានឧត្តមសិក្សាបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះថា «ខ្ញុំស្នើឲ្យក្រសួងអប់រំរក្សាការប្រឡងបាក់ឌុបនៅថ្ងៃទី២១និង២២ធ្នូដដែល។ ប៉ុន្តែក្នុងករណីប្រឡងមិនបានតាមកាលបរិច្ឆេទទេ ស្នើសុំឲ្យជាប់ដោយស្វ័យប្រវត្តិ ឬយកពិន្ទុមធ្យមថ្នាក់ទី១២ដើម្បីកំណត់ជាប់ឬធ្លាក់តែម្តង»។

លោក បានមានប្រសាសន៍បន្តថា ការឲ្យបេក្ខជនជាប់ដោយស្វ័យប្រ វត្តិឬយកពិន្ទុមធ្យមថ្នាក់ទី១២នេះដោយសារសមាគមគិតពីអារម្មណ៍របស់សិស្សដែលពន្យារហូតតាំងពីខែកញ្ញា រហូតមកដល់ខែ១២នេះហើយពន្យាពេលដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២១ទៀត។
លោកបានលើកជាសំណួរថា«ចុះបើនៅពាក់កណ្តាលខែមករា មិនអាចប្រឡងបានទៀត តើក្រសួងនឹងត្រូវបន្តពន្យាទៀត ឬឲ្យសិស្សឌុបថ្នាក់ និយាយឲ្យច្បាស់មក ហើយម៉ិចក៏មិនយកមធ្យមភាគថ្នាក់ទី១២ មកវាយតម្លៃនិងប្រើប្រាស់ទៅៗយកការប្រឡងចុងបញ្ចប់ប្រឡងសម័យកូវីដ ហើយថាអត់គុណភាពយ៉ាងម៉ិច?»។

លោកបានបន្តទៀតថា សមាគមគ្រឹះស្ថានឧត្តមសិក្សា នឹងចេញលិខិតជាផ្លូវការរបស់ខ្លួនស្នើសុំឲ្យជាប់ដោយស្វ័យប្រវត្តិ ឬយកពិន្ទុមធ្យមថ្នាក់១២ ដើម្បីកំនត់ជាប់ ឬធ្លាក់នាពេលឆាប់ៗនេះ។

លោក ហេង វ៉ាន់ដា បានបញ្ជាក់ថា ម្យ៉ាងទៀតជំងឺកូវីដ-១៩នេះ ធ្វើឲ្យគ្រឹះស្ថានឯកជន ក៏មានការលំបាកដែរព្រោះជិតដល់១ឆ្នាំហើយ សាលាត្រូវការវាយតម្លៃពីការចំណាយទៅលើបុគ្គលិកនិងការចំណាយនានា។
គួរបញ្ជាក់ថា ប្រឡងបាក់ឌុបនៅឆ្នាំនេះមានបេក្ខជនដាក់ពាក្យប្រឡង ចំនួ១២១២០១នាក់ ក្នុងនោះបេក្ខនារីមានចំនួន៦៣៩៣៧នាក់ និងបុរស មានចំនួន៥៧២៦៤នាក់។
ក្នុងនោះមានបេក្ខជនចំណេះទូទៅចំនួន១០២៣៧នាក់ ស្រី៥៥៣៧៥នាក់ បេក្ខជនស្វៃរិនចំនួន១៣៩៩១នាក់ ស្រី៧០៥៧នាក់ បេក្ខជនបំពេញវិជ្ជា ចំនួន៣២៦០នាក់ ស្រី១០៧៧នាក់ និងបេក្ខជនស្វៃរិនបំពេញវិជ្ជា ចំនួន១៩១៣ ស្រី៤២៨នាក់។

ក្នុងចំណោមបេក្ខជន១២១២០១នាក់ មានបេក្ខជនប្រឡង ថ្នាក់វិទ្យាសាស្ត្រមានចំនួន៤០៧៦៥នាក់ ស្រី២៣៦៣៦នាក់ និងបុរស១៧១២៩នាក់។
ចំណែកថ្នាក់វិទ្យាសាស្ត្រសង្គមវិញ មានបេក្ខជន ចំនួន៨០៤៣៦នាក់ ស្រី៤០៣០១នាក់ និងបុរស៤០១៣៥នាក់៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង