ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៩
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទអនុសំវច្ឆរមហាសន្និ បាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៩ នារសៀល ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នាសាលសន្និសីទចតុម្មុខ។

ក្នុងឪកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងថា សន្និបាតក្នុងរយៈពេល០២ថ្ងៃ សន្និបាត បានយកចិត្ដទុកដាក់ពិភាក្សាលើប្រធានបទសំខាន់ៗ ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ ដើម្បីបម្រើឱ្យផលប្រយោជន៍ នៃការបង្កើនធ្លុងមហាសាមគ្គី ក្នុងជួរព្រះសង្ឃ និងពុទ្ធសាសនិក សម្រាប់ប្រមូលផ្ដុំគំនិត និងបញ្ញាញាណដ៏ទូលំទូលាយ រិះរកវិធានការណ៍សមស្រប ដើម្បីរួមចំណែកកាត់បន្ថយនូវបញ្ហាអវិជ្ជមានមួយចំនួន ដែលជះឥទ្ធិពលមិនល្អដល់ព្រះពុទ្ធសាសនា និងឈោងចាប់យកនូវវិធីសាស្ត្រ បទពិសោធន៍ថ្មីៗ សម្រាប់ដឹកនាំ គ្រប់គ្រងព្រះពុទ្ធសាសនា និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាលទ្ធផលសម្រេចបាន នូវលទ្ធផលដ៏ធំធេង និងបានរួមចំណែកទាន់ពេលវេលា ក្នុងការឆ្លើយតបទៅនឹងបញ្ហាដែលកំពុងកើតមាននាពេលបច្ចុប្បន្នក្នុងជួរព្រះសង្ឃ និងពុទ្ធសាសនិក ព្រមទាំងបាន រំលេចឡើង នូវបទពិសោធន៍ ចំណេះដឹងជាក់ស្ដែង និងយន្ដការថ្មីៗ ដើម្បីរួមចំណែកបង្កើនប្រសិទ្ធិភាពនៃការដឹកនាំ គ្រប់គ្រង និងការអប់រំសីលធម៌ តាមមាគ៌ាព្រះសម្មាសម្ពុទ្ធ បរមគ្រូនៃយើង និងតាមក្រឹតក្រមច្បាប់របស់រដ្ឋ។
លោកជំទាវបានបន្តទៀតថា សម្រាប់ព្រឹត្តិការណ៍២០ កុម្ភៈ ត្រូវបានបិទបញ្ចប់យ៉ាងណាក៏ដោយ ក៏ទៀមទារឲ្យ សម្តេច ព្រថេរា នុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ត្រូវបន្តចូលរួមអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសវិធានការ «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់នូវការចម្លងមេរោគកូវីដ១៩ បំប្លែងថ្មីគ្រប់ប្រភេទ ។

ក្នុងនាមជាពុទ្ធសាសនិកមួយរូប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមចូលរួមចំណែកក្នុងអនុសំវច្ឆរមហាសន្និបាតនេះ នូវចំណុចមួយចំនួនរួមមាន ៖
ទី១. សូមគណៈសង្ឃគ្រប់លំដាប់ថ្នាក់ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិតិ្ដយសទាំងអស់ ចូលរួមឱ្យកាន់តែសកម្មថែមទៀតជាមួយរាជរដ្ឋាភិបាល ដោយធ្វើការផ្សព្វផ្សាយ អប់រំនូវវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដល់ពុទ្ធសាសនិក និងសាសនិកនៃគ្រប់សាសនា ឱ្យយល់ច្បាស់ និងបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទី២ ៖ សូមរួមគ្នាអនុវត្ដឲ្យបានខ្ជាប់ខ្ជួនតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិដែលមានស្រាប់ ដូចជាព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ ប្រកាស សង្ឃប្រកាស សារាចរ សេចក្ដីសម្រេច និងស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីសហការជាមួយ រាជរដ្ឋាភិបាល ឱ្យក្លាយទៅជាកម្លាំងចលករដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស គោរពតាមអនុសាសន៍ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទី៣ ៖ សូមគណៈសង្ឃគ្រប់លំដាប់ថ្នាក់ ព្រមទាំងសាសនាផ្សេងៗទៀត ប្រកាន់យកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការល្អថែមទៀត ជាមួយក្រសួងធម្មការ និងសាសនា មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ដ ដើម្បីសហការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ឋផលល្អ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។
ទី៤ ៖ ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយក ត្រូវយកចិត្ដទុកដាក់ពង្រឹងគុណភាពសាលាពុទិ្ឋកសិក្សាគ្រប់កម្រិត ទាំងថ្នាក់ធម្មវិន័យ ឱ្យក្លាយជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាព ប្រសិទ្ធភាព ផ្នែកព្រះធម៌ ភាសាបាលី សំស្ក្រឹត និងចំណេះដឹងទូទៅ

ជាចុងក្រោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំយកថវិការបស់ សម្តេចតេជោ ចំនួន ១០លានរៀល ប្រគល់ជូនដល់គណៈគ្រប់គ្រងកម្មវិធីផងដែរ៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត