ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម បង្ហាញពីសក្ដានុពលវិស័យកសិកម្មដល់ទូតឥណ្ឌូនេស៊ី
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រាបទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាថា ខេត្តកំពង់ចាម ជាខេត្តមួយដែលមានសក្ដានុពល និងមានការរីកចម្រើនលើវិស័យកសិកម្ម ព្រោះថា វាមិនត្រឹមតែផ្គត់ផ្គង់ក្នុងប្រទេសទេ គឺមានលទ្ធភាពសម្រាប់នាំចេញទៅកាន់ទីផ្សារបរទេសផងដែរ។ លោក អ៊ុន ចាន់ដា បានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសជួបពិភាក្សាជាមួយលោក SUDIRMAN HASENG ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជាកាលពីថ្ងៃអង្គារ ម្សិលមិញ។
លោកអភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្ត នឹងរង់ចាំស្វាគមន៍ជានិច្ចចំពោះអ្នកវិនិយោគទុនឥណ្ឌូនេស៊ី ដែលមានបំណងធ្វើការវិនិយោគលើវិស័យកសិកម្ម ឬអាជីវកម្ម អ្វីមួយដែលជាការផ្តល់ផលប្រយោជន៍ល្អឲ្យគ្នាទៅវិញទៅមក ព្រោះថា ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី មិនមែនបានកើតមានឡើងត្រឹមពេលនេះនោះទេ ពោល គឺតាំងពីមុនឆ្នាំ១៩៩៣មកម្ល៉េះ។ គ្រានោះ គឺអ៊ុនតាក់មានវត្តមាននៅកម្ពុជា ក្នុងនោះ កងរក្សាសន្តិភាពឥណ្ឌូណេស៊ី ក៏មានវត្តមាននៅកម្ពុជាផងដែរ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាយកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋក៏ដោយ ប៉ុន្តែ ក៏មានសាសនាឥស្លាម និងសាសនាផ្សេងៗទៀតដែរ។ និយាយរួម គឺកម្ពុជាមិនដែលមានជម្លោះរឿងសាសនាទេ។ ជាក់ស្ដែង កាលពីពេលកន្លងមកនេះ ជនជាតិម៉ាឡេស៊ី ៨នាក់ បានមកស្រុកកងមាស ដើម្បីផ្សព្វផ្សាយកិច្ចការសាសនាទាំងខ្លួន មានផ្ទុកជំងឺកូវីដ-១៩ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យធ្វើការព្យាបាលដោយមិនយកប្រាក់កម្រៃទៀតផង។
លោក SUDIRMAN HASENG ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានលើកឡើងថា ថ្នាក់ដឹកនាំទាំងពីរ គឺសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកប្រធានាធិបតីឥណ្ឌូណេស៊ី លោក តែងតែធ្វើការពិភាក្សាគ្នាទៅវិញទៅមកទាំងក្នុង និងក្រៅប្រទេស ។ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានអះអាងថា ប្រទេសទាំងពីរ គឺគ្មានបញ្ហានយោបាយ ដែលធ្វើឲ្យល្អក់កករគ្នាទេ ដែលបច្ចុប្បន្ននេះ គឺរក្សាបាននូវការទំនាក់ទំនងល្អក្នុងវិស័យពាណិជ្ជកម្ម ការបណ្តាក់ទុន ក៏ដូចជា វិស័យទេសចរណ៍ បានយ៉ាងល្អប្រសើរ ក្នុងនោះ ក៏បានលើកស្ទួយដល់វិស័យអប់រំផងដែរ៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?