ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ ហាមដាច់ខាតមន្ត្រីយកលុយប្រចាំខែ ពីបទល្មើសគ្រប់ប្រភេទ
លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថា រដ្ឋបាលខេត្តហាមដាច់ខាតមិនឲ្យយកលុយប្រចាំខែ ពីបទល្មើសជលផល ឬបទល្មើសគ្រប់ប្រភេទ ហើយក្នុងករណីមានបុគ្គលណា ល្មើសនឹងត្រូវអនុវត្តទៅតាមច្បាប់ ដោយពុំមានការលើកលែងឡើយ។
លោកអភិបាលខេត្ត បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ប្រចាំខែវិច្ឆិកា ឆ្នាំ២០ ២១ កាលពីថ្ងៃម្សិលមិញ ដោយមានការអញ្ជើញចូលរួម ពីលោកអភិបាលរងខេត្ត ប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អភិបាលក្រុង-ស្រុក និងមន្ត្រី ចំណុះឲ្យរដ្ឋបាលខេត្តមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្តបានដាក់ចេញ នូវផែនការសកម្មភាពសំខាន់ៗចំនួន ៨ចំណុចធំៗ សម្រាប់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក-ក្រុង យកទៅបន្តអនុវត្តរួមមាន៖ ទី១-សូមឲ្យរដ្ឋបាលស្រុក-ក្រុង ពិនិត្យការរំលោភបំពានដីសាធារណៈរបស់រដ្ឋ កុំឲ្យមានការកាប់បំផ្លាញបន្តទៅទៀត និងត្រូវទប់ស្កាត់ឲ្យខាងតែបាន។
ទី២-ពាក់ព័ន្ធនូវរាល់សេចក្តីសម្រេចសមាសភាព ត្រូវធ្វើការកែតម្រូវឡើងវិញ។
ទី៣-ចំពោះបញ្ហាដោះស្រាយប្រឈម នៅក្នុងមូលដ្ឋាន បើដោះស្រាយមិនបានទេនោះ សូមរដ្ឋបាលស្រុក-ក្រុង បញ្ជូនសំណុំរឿងបន្តមករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។
ទី៤-បញ្ហាគ្រឿងញៀន សូមឲ្យសមត្ថកិច្ច និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ និងចាត់វិធានការទប់ស្កាត់ កុំឲ្យមាននៅក្នុងមូលដ្ឋាន និងមិនត្រូវឲ្យកងកម្លាំង ប្រើប្រាស់ ឬចូលដៃចូលជើងជាមួយបទល្មើសគ្រឿងញៀននោះឡើយ។
ទី៥-ករណីសំរាមនៅក្នុងទីប្រជុំជនក្រុង-ស្រុក គឺជាជំងឺសង្គម ដែលតម្រូវឲ្យយើងទាំងអស់គ្នាត្រូវតែរួមគ្នា ធ្វើការងារនេះឲ្យបានជាដាច់ខាត កុំឲ្យមានគំនរសំរាម នៅតាមដងផ្លូវ ឬទីសាធារណៈបន្តទៀត។
ទី៦-ចំពោះការដាំដើមត្នោត និងដើមឈើផ្សេងៗ ដ៏ទៃទៀត នៅក្នុងតំបន់៣ នៃដែនព្រៃលិចបឹងទន្លេសាប ត្រូវបង្កើតក្រុមការងារដាំដុះ និងស្តារឡើងវិញ សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ និងជាជម្រកត្រីពងដ៏មានសារៈសំខាន់។
ទី៧-រាល់សេចក្តីសម្រេច សេចក្តីណៃនាំ និងសេចក្តីជូនដំណឹងទាំងអស់ ត្រូវយកទៅអនុវត្ត សំដៅធ្វើយ៉ាងណាមានប្រសិទ្ធិភាព ទៅតាមការណែនាំ។
ទី៨-ពាក់ព័ន្ធទៅនឹងចរាចរណ៍ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការ និងគោលការណ៍ជាច្រើន ដើម្បីកាត់បន្ថយអត្រាការស្លាប់ ពិការ និងខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ដូច្នេះត្រូវតែពង្រឹង និងអនុវត្តវិធានការនេះ ឲ្យបានជាក់លាក់។
ទន្ទឹមនឹងនេះលោក អភិបាលខេត្តបានណែនាំ ឲ្យមន្ត្រីប៉ូលីសចរាចរណ៍ ត្រូវមានទីកន្លែងត្រួតពិនិត្យច្បាប់ចរាចរណ៍ ឲ្យបានច្បាស់លាស់ ត្រឹមត្រូវ និងត្រូវបន្តអនុវត្តចំពោះបទល្មើសជាក់ស្តែង តែបើគ្មានបទល្មើសទេនោះ សូមកុំហៅ ឬឃាត់ទុក ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍ អ្នកធ្វើដំណើរ៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ