Connect with us

ព័ត៌មានជាតិ

អ៊ុតកៅស៊ូបេទីមបន្ថែម​ពីលើ​ផ្លូវ​បេតុង អភិិបាល​ខេត្ត​ព្រះសីហនុ ចុះទៅ​ពិនិត្យ​ផ្ទាល់

បានផុស

នៅ

នៅ​ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលសកម្មភាពអ៊ុតបេទីមលើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំដល់ក្រុមហ៊ុនអ៊ុតបេទីមទាំង ០៣ ក្រុមហ៊ុន ត្រូវបំពេញការងារប្រកាន់ភ្ជាប់នូវបរិមាណគុណភាព និងសោភ័ណភាព តាមលក្ខណៈបច្ចេកទេស និងស្តង់ដារ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុ មានភាពងាយស្រួល។

ហេដ្ឋានរចនាសម្ព័ន្ធផ្លូវក្នុងខេត្តព្រះសីហនុ​ទាំង ៣៤ ខ្សែ​ បានចាក់បេតុងរួចរាល់ ១០០ ភាគរយហើយ និងចាប់ផ្តើមអ៊ុតកៅស៊ូបេទីមកម្រាស់ ០.០៧ ម៉ែត្រ បន្ថែមពីលើបេតុងមានកម្រាស់ ០.២៥ ម៉ែត្រ។ តាម​គម្រោង​ជា​ជំហាន​ដំបូង នឹងចាប់ផ្តើម​ធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុនសិន និងបន្តទៅខ្សែផ្លូវផ្សេងទៀតតាមផែនការ សកម្មភាពរបស់ក្រុមហ៊ុននីមួយៗ។

ក្រុមហ៊ុនទាំង០៣ ដែលទទួលគម្រោងអ៊ុតបេទីមលើខ្សែផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ៖ទី១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលអ៊ុតបេទីមផ្លូវចំនួន ០៥ខ្សែ ចាប់ ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវ: ដល់រង្វង់មូលផ្លូវបំបែកចូលមករាម ជាប់ (ផ្លូវជាតិលេខ៤)។ ២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលបានខ្សែផ្លូវ ១២ខ្សែ ចាប់ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវា: ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ឆ្ពោះមកកាន់មហាវិថីជំទាវម៉ៅ ។ ៣.ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ទទួលខ្សែផ្លូវចំនួន ១៧ខ្សែ ចាប់ផ្តើមអ៊ុតចេញពីរង្វង់មូលតោពីរទៅដល់ផ្លូវពូលូវ៉ៃ (ផ្លូវលេខ៥០០) ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ក្រុមហ៊ុនទាំង៣នេះ បានចាប់ផ្តើមដំណើរការអ៊ុតបេទីម ពីថៃ្ងទី ២ខែធ្ន ឆ្នាំ ២០២០ កន្លងទៅនេះ។ ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម